សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 46 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384357 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062111 នាក់
ថ្ងៃ សៅរ៍ ទី ១១ ខែ តុលា ឆ្នាំ ២០១៤
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅបន្ទប់ប្រជុំអប្សរានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ការអភិវឌ្ឍការរេចនា និងសិប្បកម្ម Design and Craft Development” ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន លោក លោកស្រីអ្នកជំនាញមកពីអង្គការយូណេស្កូនៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន អនុប្រធាននាយកដ្ឋាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបចំនួន២០នាក់ និងបានប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់អំពីគម្រោងស្តីពី “ការអភិវឌ្ឍការរេចនា និងសិប្បកម្ម Design and Craft Development” ដែលជាផ្នែកមួយដ៏សំខាន់ក្នុងគោលនយោបាយជាតិស្តីពី “វិស័យវប្បធម៌” និងគោលនយោបាយអភិវឌ្ឍន៍សហសវត្សកម្ពុជា ដែលមានការពាក់ព័ន្ធជាមួយក្រសួងស្ថាប័នមួយចំនួន ដើម្បីធ្វើឲ្យការពិភាក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយលទ្ធផលជាផ្លែផ្កា៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>