សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 20 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384225 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9061979 នាក់
ថ្ងៃ ច័ន្ទ ទី ១៣ ខែ តុលា ឆ្នាំ ២០១៤
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង០៩:០០នាទីព្រឹកទៅ នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង “ផែនទីចង្អុលផ្លូវដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេសវប្បធម៌ អគ្គនាយកបេតិកភណ្ឌ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក លោកស្រី អគ្គនាយករង សាកលវិទ្យាធិការរង តំណាងអង្គការអម្រិតា និមជ្ឈមណ្ឌលបូប្ផាណាសរុបចំនួន១៨នាក់ បានប្រជុំពិភាក្សាលើសេចក្តីព្រាង “ផែនទីចង្អុលផ្លូវដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌” រៀបរៀងដោយក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកជំនាញមកពីអង្គការយូណេស្កូ ដើម្បីត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់នាពេលខាងមុខ ដែលមានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីឲ្យយន្តការនៃការអនុវត្តគោលនយោបាយជាតិស្តីពី “វិស័យវប្បធម៌” មានប្រសិទ្ធភាព និងបានជ្រាបដល់គ្រប់ស្ថាប័នរដ្ឋ អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនដែលពាក់ព័ន្ធ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>