អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 21 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384227 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9061981 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​បើក​​ពិធី​​បង្ហាញ​​ស្នា​ដៃ​​ថ្មី ល្ខោន​ស្បែក​តូច របស់​នាយកដ្ឋាន​សិល្ប​ទស្ស​នីយ​ភាព

ថ្ងៃ សៅរ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ វេលា​​ម៉ោង​១០:០០​នា​ទី​​ព្រឹក​ទៅ នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​ពិធី​បង្ហាញ​ស្នាដៃ​ថ្មី “ល្ខោនស្បែក​តូចរបស់​នាយកដ្ឋាន​សិល្ប​ទស្សនីយភាព ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទី​ព្រឹក្សា​ក្រសួង លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន សមាជិក​គណៈកម្មការ​រៀបចំ​ការបង្ហាញ​ស្នាដៃ​ល្ខោនស្បែក​តូច​សរុប​ចំនួន៣០នាក់ បាន​ទស្សនា ពិភាក្សា និង​វាយតម្លៃ​ចំពោះ​ក្រុម​សិល្បករ-សិល្បការិនី​ទៅលើ​ការបង្ហាញ​ស្នាដៃ​ថ្មី “ល្ខោនស្បែក​តូចដើម្បី​កែលម្អ​បន្ថែម​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្នុង​គោលបំណង​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ​ល្ខោនស្បែក​តូច៕

ព័ត៌មានផ្សេងៗ