អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 18 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384218 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9061972 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ត្រួត​ពិ​និត្យការ​ងារ​រៀប​ចំ មហោ​ស្រព​សិល្បៈរបាំ​ជន​ជាតិ​និង​តន្ត្រីអាស៊ាន

ថ្ងៃ ច័ន្ទ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤

    

កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ វេលា​​ម៉ោង​០៩:​០០​នា​ទី​​ព្រឹក​​ទៅ នៅ​បន្ទប់​ប្រជុំ​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ “មហោស្រព​សិល្បៈ​របាំ​ជនជាតិ​និង​តន្ត្រី​អាស៊ាន ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក ទី​ព្រឹក្សា​ក្រសួង លោក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន សមាជិក​គណៈកម្មការ​ដើម្បី​រៀបចំ “មហោស្រព​សិល្បៈ​ជនជាតិដើម​អាស៊ាន សរុប​ចំនួន១៥នាក់ បាន​ប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​មហោស្រព​សិល្បៈ​របាំ​ជនជាតិ​និង​តន្ត្រី​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី១៩ ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ៕

ព័ត៌មានផ្សេងៗ