អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 31 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384067 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9061821 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈ​យោគ​យល់​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អង្គការ​គាំ​ពារ​កេរ​មរតក

ថ្ងៃ ច័ន្ទ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ វេលា​ម៉ោង១៥:០០​នា​ទី​​រសៀល​ទៅ នៅ​បន្ទប់​ប្រជុំ​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អង្គការ​គាំពារ​កេរ​មរតក ក្រោម​អធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន តំណាង​អង្គការ​គាំពារ​កេរ​មរតក បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អង្គការ​គាំពារ​កេរ​មរតក ក្នុង​គោលបំណង​សម្រាប់​ឲ្យ​ភាគី​ទាំងពីរ​គោរព​ទៅតាម​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កា​រងារ រួមមាន​គម្រោង​នាពេល​អនាគត​និង​កិច្ចសន្យាផ្សេងៗដែល​បាក់​ព័ន្ធ​ទៅនឹង​ការអប់រំ ការផ្សព្វផ្សាយ ដើម្បី​ចូលរួម​ការពារ ថែរក្សា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា៕

ព័ត៌មានផ្សេងៗ