សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 36 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 249065 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9057457 នាក់
ថ្ងៃ សុក្រ ទី ១៧ ខែ មករា ឆ្នាំ ២០១៤
សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។
ប្រវតិ្តសារមនី្ទរជាតិ
សារមន្ទីរជាតិនេះត្រូវបានកសាងនេ឴ថៃ១៥សីហ឵១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ ។ នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣។
សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះហ្ថកហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៨២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់ចម្លាក់របស់វិមានសុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជាសាលាបណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែលបានគូរផ្ទាំងគំនូរផេ្សងៗតាមរឿងព្រេងនិទានខែ្មរបុរាណតាមសន្លឹកបង្អួចជួរខាងលិច (ពីខាងក្នុង)។
សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរត្រូវបានគ្រប់គ្រងដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមកទៀតការគ្រប់គ្រងសារមនី្ទរក៏ត្រូវបានប្រគល់ជូនទៅលោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។
បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំការផេ្ទរអំណាចគ្រប់គ្រងសារមនី្ទរពីសាលាបារាំងចុងបូព៌ាមកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជា សារមនី្ទរជាតិ នៃ កម្ពុជា។ បន្ទាប់ពីលោក Jean Boesselier មកកញ្ញាម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។
ចាប់តាំងពីឆ្នាំ ១៩៦៦ កិច្ចសន្យាដប់ឆ្នាំរវាងសាលាបារាំងចុងបូព៌ា និង រាជរដ្ឋាភិបាលកម្ពុជាត្រូវដល់កំណត់បញ្ចប់។ ការងារដឹកនាំគ្រប់គ្រងសារមនី្ទរជាតិ ត្រូវបានផេ្ទរ មកជូនអភិរក្សខែ្មរដំបូងបំផុត គឺលោកជា ថៃសេង (Chea Thay Seng) ដែលលោកធ្លាប់ទៅសិក្សានៅ(Ecole du Louvre) និងនៅសកលវិទ្យាល័យក្រុងប៉ារីសនា ប្រទេសបារាំង ។ លោក ជា ថែសេង បានដឹកនាំសារមនី្ទរក្នុងឋានៈ ជាអភិរក្ស (ចាងហ្វាង) រហូតដល់១៩៧១ ។ បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំងជា អភិរក្សបន្ត លោកទាំង ពីរនាក់ ត្រូវបានគេសម្លាប់ក្នុងរបបខែ្មរក្រហម។
នៅទសវត្សឆ្នាំ ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹងវិបតិ្តនយោបាយហើយ សនិ្តសុខមិនធានាផងនោះ លោក Bernard Philippe Groshier ដែលជាអ្នកគ្រប់គ្រង ប្រាសាទអង្គរវត្ត ក៏បានដឹកជញ្ជូនវត្ថុដ៏មានតមៃ្លពីអភិរក្សអង្គរ ខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ។ វត្ថុសិល្បៈដ៏មានតមៃ្លពីសារមនី្ទរទាំងពីរនៃខេត្តបាត់ដំបង និង សារមនី្ទរដទៃទៀតក៏ត្រូវបានជញ្ជូនមកទុកក្នុងសារមនី្ទរជាតិដែរ។
ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំ សារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងបើកបម្រើជូនភ្ញៀវចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ ខែមេសា ឆ្នំា១៩៨០ អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជាប្រធា ន ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោក អ៊ុកជា លោក អ៊ុកស៊ុនហេង។ តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាងលោក ពេជ កែវ និង លោក ឃុនសាម៉េន (អភិរក្សបច្ចុប្បន្ន) ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នុតណារាំងនៅសារមនី្ទរជាតិ។
កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា "សារមនី្ទរ ភំ្នពេញ" ។ នៅពេល ដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើការសាងសង់រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា "សារមនី្ទរក្រុងកម្ពុជាធិបតី"។
ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា: "សារមនី្ទរអាល់ប៊ែរសារូត៍"។ ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា "សារមនី្ទរ ជាតិនៃកម្ពុជា" ។ លុះមកដល់ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : "សារមនី្ទរវត្ថុបុរាណ"។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា "សារមនី្ទរជាតិនៃកម្ពុជា" រហូតដល់សព្វថៃ្ងនេះ។
ការជួសជុលសារមនី្ទរ
វិមានដ៏ប្រណិតនៃសារមនី្ទរជាតិ ដែលប្រកបដោយស្ថាបត្យកម្ម និង ជាលក្ខណៈ ជាតិ ខែ្មរពិតៗបានត្រូវកែប្រែពង្រីក ជួសជុល និងរៀបចំសាជាថី្មឡើងវិញជាបន្ត បន្ទាប់នៅ ក្នុងឆ្នាំ១៩៦៩។ តួអាគារខាងកើតផែ្នកកណ្តាលដែលជាផែ្នកចាស់ជាងគេបានត្រូវរុះរើ និងសង់ឡើងវិញ។ ប៉ុនែ្តបានរក្សាទុកទ្រង់ទ្រាយជាលក្ខណៈ ដើមដោយសារ សំណង់ អំពីបេតុងអារមេបានតម្រូវជាបីជាន់គឺបង្កើត លេណគ្រឹះមួយសម្រាប់តម្កល់វត្ថុស្តុកជាន់កណ្តាលនៅដដែលនិងជាន់សម្រាប់ជាការិយាល័យ រដ្ឋបាល កនែ្លងតម្កល់ ឯកសារ ប័ណ្ណសារដ្ឋាន និងបណ្ណាល័យ ។ ដោយការជួយជ្រោមជ្រែងពីបណ្តាប្រទេតជាមិត្ត និងពីអង្គការនានាពីសប្បុរសជនជាច្រើនសារមនី្ទរជាតិត្រូវបានកែលម្អ និងបំពាក់ សម្ភារៈ បរិក្ខារព្រមទាំងធនធានមនុស្ស។
នៅឆ្នាំ១៩៨៤ សារមនី្ទរត្រូវបានជួសជុលជាថី្មក្រោយពីមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល (សាធារណរដ្ឋប្រជាមានិតកម្ពុជា)។ ដោយរូបបដិមាទាំងឡាយទទួលរងនូវ ការខូចខាតតម្រូវឲ្យ មានការជួសជុលជាថី្មឡើង វិញ។
ជាបន្តមកទៀតសារមនី្ទរបានទទួលការឧបត្ថម្ភថវិកាពីប្រទេសអូស្រ្តាលី ត្រូវបានជួសជុលកែលម្អឡើងវិញ ។ ដូចជានៅលើដំបូលនៅលើពិដានឈើមានការ ខូតខាតត្រូវបានជួសជុលបនែ្ថម ដើម្បីការពារលាមកប្រចៀវ ។ មានការលាបពណ៌ជញ្ជាំងខាងក្នុងនិង ខាងក្រៅឲ្យ មានសម្រស់ឡើង វិញ។ សារមនី្ទរត្រូវបានសម្ពោធ នៅ ថៃ្ងទី ២៨ ខែមេសា ឆ្នាំ ១៩៩៥ ក្រោយពីការជួសជុលរួចជាស្ថាពរក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បៀលហាយដិន អគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលី ដើម្បីរំលឹកចំពោះការជួសជុលសម្រេចជាស្ថាពរនៃសារមនី្ទរជាតិ ឡើងវិញ។ បច្ចុប្បន្នស្ថានភាពរបស់សារមនី្ទរកាន់តែមានភាពទ្រុឌទ្រោមទៅតាមអាយុកាលដែលអភរិក្សកំពុងអំពាវនាវសែ្វង រកជំនួយជាថវិកានិងបចេ្ចកទេសដើម្បី ដោះស្រាយបញ្ហានិងធ្វើឲ្យសារមនី្ទរមានភាពប្រសើរឡើងវិញ។
ថែវទាំងបួនរបស់សារមនី្ទរ
ថែវខាងកើត ៖ ខាងជើងបំផុតអ្នកអាចមើលឃើញការតាំងពិពណ៌អំពីពុទ្ធបដិមាសម័យក្រោយអង្គរ។ ទូរកញ្ចក់តាំងជាពីរជួរ (ខាងឆេ្វង និងខាងស្តាំដៃគ្រុឌ) ពោរពេញទៅដោយវត្ថុដែលធ្វើអំពីសំរិទិ្ធ ដូចនេះហើយទើបគេហៅថាស្តង់ដាសំរិទិ្ធ។ ស្តង់ដាសំរិទិ្ធត្រូវបានចែកចេញជាពីរភាគខាងឆេ្វងដៃគ្រុឌគឺស្តង់" A" និងខាង ស្តាំដៃ គ្រុនគឺស្តង់ " B"។ បន្ទាប់ពីស្តង់ " ព" គឺស្តង់ ផែ្នកបុរេប្រវតិ្តសាស្រ្តដែលទើបតែរៀបចំថី្ម។ ខាងត្បូងស្តង់នេះគឺ រោងជួសជុលវត្ថុសិល្បៈ។
ថែវខាងត្បូង ៖ ថែវនេះមានវត្ថុសិល្បៈជាច្រើនធ្វើអំពីភក់ចាប់តាំងពីសតវត្សទី៦ រហូតដល់សតវត្សទី១១ (រចនាបថបាពួន)។
ថែវខាងលិច ៖ មានតែពីររចនាបថប៉ុណ្ណោះគឺរចនាបថអង្គរវត្ត និងរចនាបថបាយ័ន។ ស្តង់សម្រាប់វត្ថុសិល្បៈក្នុងរចនាបថបាយន្ត ត្រូវបានចែកចេញជាពីរគឺស្តង់ " A" ជា ស្តង់ដែលមានព្រះបដិមាព្រះបាទជ័យវរ្ម័នទី៧ និងស្តង់" B" ដែលមានប្រាជ្ញាបាមិតាលុតជង្គង់។
ថែវខាងជើង ៖ ជាថែវផែ្នកជាតិពន្ធុចុងខាងកើតនៃថែវនេះគឺ ជាស្តង់ផែ្នកកុលាលភាជន៍។ អ្នកទស្សនាក្រោយពីបានទស្សនាកុលាភាជន៍ហើយត្រូវចូលទៅស្តង់ព្រះពុទ្ធ បដិមារួចទើបចូលមកទស្សនាស្តង់ " A" នៃស្តង់សំរិទិ្ធ។ ចំពោះភ្ញៀវណាដែលចាប់អារម្មណ៍អំពីគឿ្រងលម្អផែ្នកស្ថាបត្យកម្ម អាចចេញតាមទ្វារធំ (ខាងក្រោយគ្រុឌ) ទៅ សិក្សាវត្ថុដែលដាក់តាំងនៅតាមសំយាបថែវ ខាងត្បូង ខាងលិច និងខាងជើងថែមទៀត។ តាមសំយាបថែវនីមួយៗ មានតាំងផែ្តរ និងបដិមាជាច្រើនទៀត។ នៅសំយាបថែវ ខាងជើងភាគខាងកើតមានតាំងផ្ទាំងសិលាចារិក និងផ្ទាំងក្បាច់ក្រេឡាតទាប បន្ទាយឆ្មារពីរផ្ទាំងធំៗ។
ការប្រៀបធៀបពីភ្ញៀវទេសចរណ៍ចូលទស្សនាសារមនី្ទរជាតិ[កែប្រែ]
នៅក្នុងទសវត្ស ឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាសារមនី្ទរជាតិ នៅមានកម្រិតទាប។ បើប្រៀបធៀបក្នុងទសវត្សបន្តបន្ទាប់ដោយ ហេតុថាស្ថានភាព ក្នុងស្រុកមិនទាន់មានសេ្ថរភាពគ្រប់គ្រាន់ និងសង្រ្គាមស៊ីវិល មិនទាន់បានបំបាត់ទាំងស្រុង។ ផែ្អកតាមសិ្ថតិភ្ញៀវទស្សនាសារមនី្ទរជាតិក្នុងទសវត្សនោះភ្ញៀវទស្សនា ភាគច្រើនគឺមកតាមរយៈ គណប្រតិភូពីបណ្តាប្រទេសផេ្សងៗ ពិសេសបណ្តាប្រទេសជាមិត្ត។ ចំពោះភ្ញៀវក្នុងស្រុកភាគច្រើនជានិស្សិតដែលមក សិក្សាស្រាវជ្រាវ តែប៉ុណ្ណោះ។ តាមរយៈការពិនិត្យទូទៅចំនួនភ្ញៀវបរទេស ដែលបានចូលទស្សនាសារមនី្ទរជាតិមានការប្រែប្រួលទៅតាមរដូវដែលអ្នកទាំងនោះបានទទួលការសម្រាក ពីការងារ។ អត្រាកំណើននៃភ្ញៀវទេសចរ បានកើនឡើងខ្ពស់ពីដើម ខែកញ្ញា រហូតដល់ខែវិចិ្ឆកានិង ថយចុះ វិញចាប់ពីខែមីនា ភ្ញៀវទេសចរត្រូវ ថយចុះវិញ បន្តិចម្តងៗ។ ដោយឡែកចំនួនភ្ញៀវទេសចរក្នុងស្រុកមិន អាស្រ័យទៅតាមរដូវកាលនេះទេ។
ចាប់ពីឆ្នាំ១៩៩៣ ស្ថានភាពក្នុងស្រុកមានការប្រែប្រួលច្រើនកំណើនទេសចរក៏មានសន្ទុះកើនឡើងដែលជំរុញឲ្យវិស័យសិល្បៈ វប្បធម៌ រីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយ កំណើនភ្ញៀវទេសចរទស្សនាសារមនី្ទរជាតិគួរឲ្យកត់សម្គាល់។ ចំពោះភ្ញៀវទេសចរក្នុងស្រុកក៏បានកើនឡើងជាបន្តបន្ទាប់ពិសេសក្នុងពិធីបុណ្យប្រពៃណីជាតិអុំទូក បានទាក់ទាញភ្ញៀវក្នុងស្រុកយ៉ាងច្រើនមក ក្រុងភ្នំពេញ ហើយក្នុងឱកាសដ៏កម្រនេះដែរ សារមនី្ទរជាតិបានបើកទ្វារទទួលភ្ញៀវក្នុងស្រុកបានយ៉ាងច្រើន កុះករមកពី បណ្តាខេត្តនានា។ ផែ្អកតាមសិ្ថតិនៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិបង្ហាញថាកំណើតភ្ញៀវក្នុងស្រុកចាប់កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះកើនឡើង ខ្ពស់ ជាងភ្ញៀវបរទេស។ សិ្ថតិនេះបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋខែ្មរបានចាប់អារម្មណ៍កាន់តែច្រើនឡើងចំពោះវិស័យសិល្បៈ វប្បធម៌ខែ្មរ ពិសេសនិស្សិតដែលមកពីបណ្តា ស្ថាប័នអប់រំខេត្តក្រុងនានា។ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី សិល្បៈវប្បធម៌ខែ្មរជាពិសេសសំដៅចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំង ស្នងឫស្សី។ សារមនី្ទរបានផ្តល់ឱកាសបម្រើជូនសិស្សនិស្សិតព្រះសង្ឃនិងកងទ័ពចូលទស្សនាដោយឥតគិតថៃ្ល។ ចំពោះប្រជាពលរដ្ឋទូទៅត្រូវទិញសំបុត្រក្នុងតមៃ្លទាប ប្រាំរយ រៀល បើ បៀ្របធៀប ទៅ នឹង តមៃ្ល សំបុត្រ ចូល ទស្សនា សម្រាប់ជនបរទេសដែលមានតមៃ្លពីរដុល្លារ។ ក្នុងចំណោមភ្ញៀវទស្សនាសារមនី្ទរជាតិក៏មានភ្ញៀវជាគណៈប្រតិភូ ក្នុងស្រុក និងបរទេសដែលចូលទស្សនា សារមនី្ទរជាតិជាផ្លូវការដែរ ។
ផែ្អកតាមតារាងស្ថិតិនៃភ្ញៀវចូលទស្សនាសារមនី្ទរជាតិក្នុងកំឡុងពេល៨ឆ្នាំកន្លងមកនេះ គឺចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០០ បញ្ជាក់ឲ្យឃើញថាពីឆ្នាំ ១៩៩៣ មក ភ្ញៀវក្នុងស្រុកមានកម្រិតទាបនៅឡើយប៉ុនែ្ត រហូតដល់ឆ្នាំ១៩៩៧ភ្ញៀវក្នុងស្រុកចាប់ មានកំណើនខ្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ ដោយឡែកភ្ញៀវបរទេស ចាប់មាន កំណើននៅ ឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ សរុបសេចកី្តផែ្អកទៅតាមតារាងស្ថិតិភ្ញៀវទស្សនាសារមនី្ទរជាតិមានការកើនឡើង ឬថយ ចុះអាស្រ័យទៅតាមស្ថានភាព ប្រែប្រួល នៅក្នុងប្រទេសនិង ការយល់ដឹងពីសិល្បៈ វប្បធម៌ របស់ប្រជាពលរដ្ឋយើង។
វត្ថុមានដាក់បង្ហាញនៅសារមន្ទីរជាតិ