អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384068 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9061822 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ត្រួតពិនិត្យការ​ងារ​រៀប​ចំ សំណួរ-ចម្លើយ “យុវជន​ដើម្បី​វប្ប​ធម៌​ជាតិ”

ថ្ងៃ អង្គារ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ វេលា​ម៉ោង០៩:០០​នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ សំណួរ-ចម្លើយ “យុវជន​ដើម្បី​វប្បធម៌​ជាតិ សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ជ័យលាភី ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួ​មាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា​ក្រសួង តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក លោកស្រី អគ្គនាយករង សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ប្រធាន អនុប្រធាននាយកដ្ឋាន តំណាង​ក្រសួង​ព័ត​មាន​សរុប​ចំនូ​ន១២នាក់ បាន​ប្រជុំពិភាក្សា​លើ​ការរៀបចំ សំណួរ-ចម្លើយ សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ជ័យលាភី អបអរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥ បាន​ជ្រួតជ្រាប​ទៅក្នុង​ស្រទាប់​មហាជន​ទូទៅ ជាពិសេស​ក្នុងចំណោម​យុវវ័យ ដែល​ការអប់រំ និង​ការផ្សព្វផ្សាយ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មានចែង​ក្នុង​គោលនយោបាយ​ជាតិ​ស្តីពី “វិស័យ​វប្បធម៌ នោះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ប្រកួតប្រជែង សំណួរ-ចម្លើយ ស្តីពី “យុវ​វជន​ដើម្បី​វប្បធម៌​ជាតិ  ឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​សិល្បៈ​វប្បធម៌ ហើយ​បណ្តុះ​ទឹកចិត្ត​ស្រឡាញ់​និង​ថែរក្សា​ប្រពៃណី​វប្បធម៌​ជាតិ ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ​ទូទៅ តាមរយៈ​ការប្រកួតប្រជែង​ក្នុងចំណោម​និស្សិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៃ​សាកលវិទ្យាល័យ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

ព័ត៌មានផ្សេងៗ