សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 33 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384066 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9061820 នាក់
ថ្ងៃ ពុធ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៥:៣០នាទីរសៀលទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក លី ចាងស៊ិន (LY Zhangshen) អគ្គនាយកសារមន្ទីរជាតិចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការងារលើវិស័យបេតិកភណ្ឌវប្បធម៌រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិចិន។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកអគ្គនាយកសារមន្ទីរជាតិចិន លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមក ដែលប្រទេសទាំងពីរជាប្រទេសធ្លាប់មានទំនាក់ទំនងវប្បធម៌ អរិយធម៌ ជាមួយគ្នាជាយូលង់ណាស់មកហើយ ពិសេសផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលសាធារណៈរដ្ឋប្រជាមានិតចិនតែងតែជួយជ្រោមជ្រែងប្រទេសកម្ពុជា តាមរយៈជំនួយជាច្រើនក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។
លោកអគ្គនាយកសារមន្ទីរជាតិចិន បានបញ្ជាក់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការវិស័យបេតិកភណ្ឌវប្បធម៌ ដោយការជួយបណ្តុះបណ្តាលធនធានមនុស្សនិងជំនាញទាក់ទងនឹងការគ្រប់គ្រងសារមន្ទីរ និងការអភិរក្សវត្ថុបុរាណដល់កម្ពុជាចាប់ពីឆ្នាំក្រោយទៅ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌បន្ថែមទៀត ពិសេសផ្តល់ការអញ្ជើញដល់មន្ត្រីជំនាញនៃសារមន្ទីរជាតិកម្ពុជា ធ្វើទស្សកិច្ចនៅសារមន្ទីរជាតិចិននាពេលខាងមុខ។
លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ លោក លី ចាងស៊ិន (LY Zhangshen) អគ្គនាយកសារមន្ទីរជាតិចិន លើការយកចិត្តទុកដាក់ចំពោះវិស័យបេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងការផ្តល់នូវជំនាញ បច្ចេកទេស និងបទពិសោធន៍លើកិច្ចការថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជា ជាលក្ខណៈស្តង់ដារអន្តរជាតិ។ លោកជំទាវរំពឹងថា កិច្ចសហប្រតិបត្តិការវិស័យវប្បធម៌រវាងសារមន្ទីរទាំងពីរនឹងបន្តជារៀងរហូត។ សូមបញ្ជាក់ផងដែរលថា សារមន្ទីរជាតិចិននេះសាងសង់ឡើងក្នុងឆ្នាំ១៩០២ ជាសារមន្ទីរធំជាងគេបំផុតក្នុងពិភពលោក មានផ្ទៃក្រឡា២០ម៉ឺនម៉ែត្រក្រឡា និងមានបុគ្គលិកចំនួន១៥០០នាក់៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>