សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 36 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 257885 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 266523 នាក់
ចំនួនអ្នកទស្សនា សរុប 9680210 នាក់
ថ្ងៃ សុក្រ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១០:០០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោកស្រី ជូលី ជុង (Julie Chung) អនុប្រធានបេសកកម្មការទូត និងសហការី លោក ជ័យ រ៉ាម៉ាន (Jay R. Raman) មន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកស្រីអនុប្រធានបេសកកម្មការទូតសហរដ្ឋអាមរិកប្រចាំកម្ពុជា លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការវប្បធម៌លើវិស័យបេតិកភណ្ឌវប្បធម៌ ដែលប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នា ដូចជាការប្រគល់ជូនវត្ថុបុរាណខ្មែរមកវិញពីសហរដ្ឋអាមេរិកកន្លងមកជាដើម ពិសេសការបញ្ជាក់បន្ថែមទៀតពីវិស័យវប្បធម៌សំខាន់ដែលត្រូវបន្តចំពោះមុខគឺផ្តោតលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ដែលគណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំពេញអង្គបានអនុម័តយល់ព្រម។
ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំដល់លោកស្រីអនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួយបន្តការគាំទ្រទៅលើកិច្ចសហការស្រាវជ្រាវ ស្វែងរកវត្ថុបុរាណខ្មែរដែលបាត់បង់ទៅបរទេស និងការជួយលើផ្នែកផ្សេងៗទៀតលើវិស័យបេតិកភណ្ឌវប្បធម៌ ដូចជាសារមន្ទីរជាតិជាដើម ធ្វើការទំនាក់ទំនងគ្នាឲ្យបានល្អទៅថ្ងៃមុខ រវាងមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌នៃស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>