អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 12 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384018 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9061772 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ត្រួត​ពិនិត្យ​ខ្លឹម​សារ​​ឡើង​វិញ​លើ​សេចក្តី​ព្រាង​ អនុក្រឹត្យ​​ស្តីពី អង្គ​ភាព​​គ្រប់​គ្រង​​សិទ្ធិ​រួម

ថ្ងៃ សុក្រ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង​០៨:៣០​នា​ទី​​ព្រឹក​​ទៅ នៅ​បន្ទប់​ស្បែក​ធំ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ខ្លឹមសារ​ឡើងវិញ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួមក្រោម​អធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួ​មាន លោក​ប្រធាន អនុប្រធាននាយកដ្ឋាន​សិ​ន្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល នាយកដ្ឋាន​នីតិកម្ម និង​មន្ត្រី​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌​និង​វិ​ចិ​ត្រិ​សល្បៈ​សរុប​ចំនួន០៧នាក់ បាន​ប្រជុំ​ត្រួតពិនិត្យ​ខ្លឹមសារ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ដោយ​អនុលោម​តាម​មាត្រា៥៦ នៃ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល និង​ការបំពេញ​កាតព្វកិច្ចរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​គោលបំណង​ការពារ​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​និង​បរទេស ធានា​ការធ្វើ​អាជីវកម្ម​ស្របច្បាប់​លើ​ផលិតផល​វប្បធម៌ លើកទឹកចិត្ត​និង​ជម្រុញ​ការបង្កើត​ស្នាដៃថ្មីៗក្នុង​វិស័យ​អក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ ឬ​តូរ្យតន្ត្រី និង រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​វប្បធម៌​និង​គ្រប់​វិស័យ៕

ព័ត៌មានផ្សេងៗ