សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 16 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9060997 នាក់
ថ្ងៃ ច័ន្ទ ទី ០១ ខែ ធ្នូ ឆ្នាំ ២០១៤
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងរាយកាណ៍ពីសកម្មភាពការងារកន្លងមក ពាក់ព័ន្ធនឹងការរៀបចំសន្និសីទពិភពលោកស្តីពី "ទេសចរណ៍និងវប្បធម៌"។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ និងជាការឆ្លើយតប លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការរៀបចំសន្និសីទពិភពលោកស្តីពី “ទេសចរណ៍និងវប្បធម៌” គឺជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទពិភពលោកផ្នែកទេសចរណ៍និងវប្បធម៌ នៅទឹកដីអង្គរ ខេត្តសៀមរាប នាដើមខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ ដែលជាការរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីជម្រុញឲ្យមានការបង្ហាញពីសក្តានុពលផ្នែកបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍លើឆាកអន្តរជាតិ។
ការរៀបចំសន្និសីទនេះមានសារប្រយោជន៍ក្នុងគោលបំណងធ្វើឲ្យកម្ពុជាមានលទ្ធភាពបង្ហាញសក្តានុពលស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលជាឱកាសពិសេសក្នុងការបង្ហាញនិងទាក់ទាញនូវកំណើនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ផងដែលថា កម្ពុជាជាប្រទេសមួយសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើន ទាំងសម្បត្តិបេតិកភណ្ឌរូបី និងអរូបីប្រកបដោយគំនិតច្នៃប្រឌិត និងទេពកោសល្យខ្ពស់ ដែលជាហេតុនាំឲ្យអង្គការទេសចរណ៍ពិភពលោកជ្រើសរើសយកកម្ពុជាជាម្ចាស់ផ្ទះ។
លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់បន្ថែមអំពីកិច្ចសហការរៀបចំសន្និសីទពិភពលោកស្តីពី “ទេសចរណ៍និងវប្បធម៌” ដែលនឹងប្រព្រឹត្តទៅនាដើមខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ គឺជាកិច្ចជំនួបកំពូលទ្វេភាគីច្រើនទៀតរវាងរដ្ឋមន្ត្រីវប្បធម៌ និងរដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសផ្សេងៗជាង២០ប្រទេសមកចូលរួម។
ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះលោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក លើកិច្ចខិតខំប្រឹងប្រែង និងសហការរៀបចំសន្និសីទពិភពលោកខាងលើ និងសង្ឃឹមយ៉ាងម៉ុតមាំថា សន្និសីទពិភពលោកស្តីពី “ទេសចរណ៍និងវប្បធម៌” លើកទី១ នៅកម្ពុជានឹងទទួលបានជោគជ័យយ៉ាងធំធេង៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>