សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 614 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9061640 នាក់
ថ្ងៃ ច័ន្ទ ទី ០១ ខែ ធ្នូ ឆ្នាំ ២០១៤
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៤:៣០នាទីរសៀលទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក គីម មុនហ្វា អគ្គនាយកគ្រឹះស្ថានវប្បធម៌និងផ្សព្វផ្សាយនៃសាធារណៈរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្តីពី “ការផ្តោះប្តូរវប្បធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកអគ្គនាយកគ្រឹះស្ថានវប្បធម៌និងផ្សព្វផ្សាយនៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ពិសេសស្ថានភាពវិស័យសិល្បៈទស្សនីយភាពសព្វថ្ងៃរបស់កម្ពុជា ដែលអាចនិយាយបានថា នេះជាជំហ៊ានថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទសទាំងពីរ ដែលកម្ពុជាអាចនឹងសិក្សារៀនសូត្រពីសាធារណៈរដ្ឋកូរ៉េលើវិស័យសិល្បៈទស្សនីយភាព។
គួរបញ្ជាក់ផងដែលថា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ និងមានបើកសិក្ខាសាលាមួយស្តីពី “ការផ្តោះប្តូរវប្បធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ” នៅសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់ ក្នុងគោលបំណងធ្វើឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រឹងសីលធម៌ មិត្តភាព សាមគ្គីភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រទេសទាំងពីរ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>