អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 16 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060817 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​​ចែក​​វិញ្ញា​បន​បត្រ និង​​បិទ​​វគ្គ​​បណ្តុះ​បណ្តាល​​ស្តី​ពី “ការ​ងារ​រដ្ឋ​បាល​​និង​​បទ​ពិ​សោធ​​ការ​​ងារ”

ថ្ងៃ ច័ន្ទ ទី ០១ ខែ ធ្នូ ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក​ទៅ នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​ពិធី​ចែក​វិញ្ញាបនបត្រ និង​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “ការងាររដ្ឋបាល​និង​បទពិសោធ​ការងារ ជូន​មន្ត្រីរាជការ​ក្របខណ្ឌ​ថ្មី​នៃ​ទីស្តីការក្រសួង​និង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី-ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​សម្តែង​នូវ​មនោសញ្ចេតនា​រីករាយ និង​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បានទទួល​ជោគជ័យ​លើ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “ការងាររដ្ឋបាល​និង​បទពិសោធ​ការងាររយៈពេល០៥ថ្ងៃ​កន្លងមកនេះ និង​ឆ្លង​តាមរយៈ​របាយការណ៍​របស់លោក​នាយក​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វ​ប​ក្ប​ធម៌​បាន​បញ្ជាក់ថា៖ ការសិក្សា​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​គួរ​ឲ្យ​កោតសរសើរ ដែល​ជាការ​ផ្តល់នូវ​ចំណេះដឹង​លើ​ផ្នែក​ការងាររដ្ឋបាល​ដ៏​មាន​ប្រយោជន៍ ជា​ចំណេះដឹង​ថ្មី​ជូន​ដល់​សិក្ខាកាម​ក្នុងការ​បំពេញភារកិច្ច​នាពេលខាងមុខ។ ឆ្លង​តាមរយៈ​ការសិក្សា​វគ្គប​ណ្តុះ​បណ្តា​លើក​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងមូល និង​ក្នុងនាម​ឯកឧត្តម​ផ្ទាល់​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​នឹង​យក​ចំណេះដឹង​ទាំងអស់​ដែល​បានទទួល​នៅពេលនេះ បូក​បន្ថែម​និង​សមត្ថភាព បទពិសោធ​ផ្ទាល់​ដែលមាន​ស្រាប់ យកទៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​ខ្លួន​ឲ្យ​ស្របតាម​តម្រូវការ​ការងារ​រប​ស់​សង្គមជាតិ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​ជា​សាស្ត្រាចារ្យ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ស្វែងរក​ក៏ដូចជា​ផ្តល់នូវ​ឯកសារ មេរៀន និង​បទពិសោធន៍​ដែល​ខ្លួន​មាន ជូន​និង​ពន្យល់​ដល់​សិក្ខាកាម ដែល​ជួយ​ឲ្យ​សិក្ខាកាម​ទាំងអស់​ងាយ​យល់ ងាយ​ចាំ និង​អាច​យកទៅ​ច្នៃប្រឌិត អនុវត្តបាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុងសង្គម​នាពេល​បច្ចុប្បន្ន ពិសេស​ការខិតខំ​និង​ឆ្លៀតឱកាស​ដ៏​មមាញឹក ចូលរួម​សហការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស កសាង​សមត្ថភាព​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ដែលជា​និច្ចកាល​ត្រូវ​ពង្រឹង​ចំណេះដឹង​ដើម្បី​ផ្តល់ជូន​ដល់​មន្ត្រីរាជការ​លើ​ការងាររដ្ឋបាល។

ជាថ្មី​ម្តងទៀត តាម​នាម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​រដ្ឋលេខាធិកា​រ​សូម​សំណូមពរ​ចំពោះ​អស់លោក លោកស្រី និងប្អូនៗសិក្ខាកាម​ទាំងអស់ ត្រូវយក​ចំណេះដឹង​ទាំងនេះ​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​តាម​លទ្ធភាព​ជាក់ស្តែង​បន្ត​ដល់​មន្ត្រី​ដែលជា​សហសេវិក រួមចំណែក​ពង្រឹង​សកម្មភាព​ការងារ​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត និង​សូម​ប្រសិទ្ធ​ពរជ័យ​ជូន​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ភ្ញៀវកិត្តិយស និង​សិក្ខាកាម​ទាំងអស់ សូម​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ៖ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ប្រកា​សបិទ វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល​និង​បទពិសោធ​ការងារ ពី​ពេលនេះ​តទៅ៕

ព័ត៌មានផ្សេងៗ