សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 36 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9060903 នាក់
ថ្ងៃ អង្គារ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤
កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៩:០០នាទីព្រឹកទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ផលប្រយោជន៍នៃការចូលសន្ធិសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ” ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការប្រជុំពិភាក្សាស្តីពីផលប្រយោជន៍នៃការចូលសន្ធិសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ ដែលបានរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំសម្តែងនូវការអប់អរសាទរយ៉ាងកក់ក្តៅ និងស្វាគមន៍ចំពោះវត្តមាន លោក Candra Darusman តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប្រចាំប្រទេសសិង្ហបុរី លោក ស៊ឹម សុខខេង តំណាងគណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាងក្រសួងនានា ដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីផលប្រយោជន៍ចូលសន្ធិសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធនេះ ដើម្បីជួយពង្រឹងការពារនូវស្នាដៃរបស់អ្នកនិពន្ធ និងមានឱកាសបញ្ចេញគំនិតបង្កើតស្នាដៃថ្មីៗបម្រើផលប្រយោជន៍ដល់សង្គមជាតិ ដែលអ្នកនិពន្ធ អ្នកសម្តែង ម្ចាស់សិទ្ធិនិងអង្គភាពទូរផ្សាយត្រូវការការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការគោរពច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ គូសបញ្ជាក់ផងដែលថា ព្រះរាជាណាចក្រកម្ពុជាបានចូលរួមក្នុងសន្ធិសញ្ញា និងអនុសញ្ញាផ្សេងៗទាក់ទងទៅនឹងវិស័យកម្មសិទ្ធិបញ្ញាមានដូចជា៖ សមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៥, អនុញ្ញាក្រុងប៉ារីស ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៨, ចុះកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញារវាងកម្ពុជានិងសហរដ្ឋអាមេរិក ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៦, ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់វិស័យកម្មសិទ្ធិបញ្ញាកម្ពុជា និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០។
ដោយសារបញ្ហាសំខាន់ដូចបានរៀបរាប់ខាងលើនេះហើយ ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងពិភាក្សាស្វែងយល់នៅលើអនុសញ្ញាមួយចំនួនរួមមាន៖ Berne Convention 1971 អនុសញ្ញាទីក្រុងប៊ែន ឆ្នាំ១៩៧១ ការពារលើស្នាដៃអក្សរសាស្ត្រនិងស្នាដៃសិល្បៈ, Rome Convention 1961 អនុសញ្ញាការពារអ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ, WPPP (WIPO Performances and Phonograms Treaty) 1996 ជាសន្ធិសញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញា លើការសម្តែងនិងហ្វូណូក្រាម និង TRIPs Agreement 1994 (Agreement on Trade-Related Aspects of Intellectual Property Rights) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មការពារលើផ្នែកកម្មសិទ្ធិបញ្ញា ដែលនឹងត្រូវធ្វើបទបង្ហាញពន្យល់និងបកស្រាយដោយ លោក Candra Darusman តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ ហេតុនេះ ឯកឧត្តមប្រធានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់លើកជាសំណួរ និងផ្តល់យោបល់ឲ្យបានច្រើនទាក់ទងទៅនឹងអនុសញ្ញាខាងលើនេះ ជាពិសេសអនុសញ្ញាទីក្រុងប៊ែន (Berne Convention 1971) និងអនុសញ្ញាទីក្រុងរ៉ូម (Rome Convention 1961) ដែលផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់សម្រាប់អ្នកនិពន្ធ អ្នកសម្តែង ម្ចាស់សិទ្ធិ សិល្បករ ផលិតករ ក្នុងការអនុវត្តន៍បង្កើតនូវស្នាដៃផលិតផលវប្បធម៌ថ្មីៗ និងសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងនានា ដែលបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ និងសូមប្រកាសបើកិច្ចប្រជុំពិភាក្សាស្តីពីផលប្រយោធន៍នៃការចូលសន្ធិសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធចាប់ពីពេលនេះតទៅ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>