អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 22 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 230293 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9069459 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​បើក​​សិក្ខា​សា​លា​ស្តី​ពី ការ​ផ្សព្វ​ផ្សាយ​​កម្ម​វិធី​កែ​ទម្រង់​​ការ​គ្រប់​គ្រង​​ហិរញ្ញ​វត្ថុ​​សា​ធារណៈ

ថ្ងៃ អង្គារ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤

កាលពី​ព្រឹក​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០​នាទី​ទៅ នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​សិក្ខាសាលា​ស្តីពី “ការផ្សព្វផ្សាយ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ស្របពេល​នឹង​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​កំណែទម្រង់​ប្រព័ន្ធ​ថវិកា​នៅ​កម្ពុជា​ឆ្នាំ២០១៣-២០២០ របស់​រាជរដ្ឋាភិបាល ដែល​បានដាក់​ឆ្លង​សភា​ពី​ពេលថ្មីៗនេះ ដោយ​ផ្លាស់ប្តូរ​កែលម្អ​ជាបណ្តើរៗឲ្យ​ប្រសើ​ឡើង​តាមរយៈ​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​គឺ ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឬ​ប្រព័ន្ធគ្រប់គ្រង​ថវិកា​ផ្អែកលើ​ធាតុ​ចូល​និង​ម​ជ្ឍ​ការ ឆ្ពោះទៅរក​ប្រព័ន្ធគ្រប់គ្រង​ថវិកា​ផ្អែកលើ​លទ្ធផល ឬ​សមិទ្ធិផល និង​វិម​ជ្ឍ​ការដែល​ទំនើប​ជាង​មុន​និង​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ  ជា​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​វែង មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​អនុវត្តតាម​យុទ្ធសាស្ត្រ៤ជំហាន ឬ៤ដំណាក់កាល​គឺ៖ (១) ការបង្កើត​ភាពជឿ​ទុកចិត្ត​លើ​ថវិកា (២) ការបង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ (៣) ការផ្សារភ្ជាប់​ទៅនឹង​គោលនយោបាយ និង (៤) ការបង្កើត​គណនេយ្យភាព​សមិទ្ធិ​កម្ម៕

ព័ត៌មានផ្សេងៗ