អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 13 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060681 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​​ស្តី​ពី ការ​រៀប​ចំ​​ព្រឹត្តិ​ការណ៍​​វប្ប​ធម៌​​យុវជន​​ទូ​ទាំង​ប្រទេស

ថ្ងៃ សុក្រ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តី​ការក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​យុវជន​ទូទាំងប្រទេស” ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក លោកស្រី តំណាង សាកលវិទ្យាធិការ នាយក​វិទ្យាស្ថាន ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​ក្នុងការ​សហការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​យុវជន​ទូទាំងប្រទេស​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ពិសេស​ដើម្បី​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​ស្រទាប់​យុវជន សិស្ស និស្សិត នៅតាម​គ្រឹះស្ថាន​អប់រំ បាន​ចូលរួម​ប្រឡង​ប្រ​គួ​ត​ប្រជែង​ដណ្តើម​ពានរង្វាន់​ជ័យលាភី ដែល​នឹង​ប្រគល់ជូន​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ក្នុងការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣ មីនា ឆ្នាំ២០១៥ នៅ​សាលសន្និសីទ​ចតុម្មុខ។

គូសបញ្ជាក់​ផង​ដែលថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានរៀបចំ​បើក “មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស” ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី២០ ដល់​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី១៧ ឆ្នាំ២០១៥ ក្នុង​គោលដៅ​ផ្តល់ឱកាស​និង​លើកទឹកចិត្ត​យុវជន​ខ្មែរ​ទាំង​នៅក្នុង​និង​ក្រៅ​ប្រព័ន្ធ ឲ្យ​ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល​អំពី​ក្បួនខ្នាត​នៃ​ការសម្តែង​សិល្បៈ​វប្បធម៌​ជាតិ ដើម្បី​បានជា​ចំណេះដឹង​មូលដ្ឋាន សម្រាប់​ឲ្យ​ពួកគេ​មានការ​ពិចារណា​ប្រកបដោយ​វិចារណញ្ញាណ និង​គំនិត​ច្នៃប្រឌិត​ចំពោះ​វប្បធម៌​សាកលភាវូបនីយកម្ម។ ទន្ទឹមនេះ ក៏​ជាការ​លើកស្ទួយ​ឲ្យ​មានការ​ចូលរួម​របស់​យុវជន​ទូទាំងប្រទេស​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​យើង ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​និង​រីកចម្រើន​ក្នុងសម័យ​បច្ចុប្បន្ន និង​ទៅ​អនាគត៕

ព័ត៌មានផ្សេងៗ