អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 25 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 249054 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9057446 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សាវតាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ថ្ងៃ សុក្រ ទី ១៧ ខែ មករា ឆ្នាំ ២០១៤

សម័យសង្គមរាស្ត្រនិយម ការងារវប្បធម៌ស្ថិតនៅក្រោមឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។

សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

សម័យរដ្ឋកម្ពុជា ទីស្ដីការក្រសួង មានទីតាំងនៅកន្លែងដដែល មានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ ដឹកនាំដោយ សមមិត្ត ឆេង ផុន ជារដ្ឋមន្រ្តី បន្ទាប់មក លោក ហង់ ជួន ជារដ្ឋមន្ត្រី។

សម័យព្រះរាជាណាចក្រកម្ពុជា ៖

  • អាណត្តិទី ១ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល មានឈ្មោះថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម នុត ណារ៉ាង ជារដ្ឋមន្ត្រី។
  • អាណត្តិទី ២ នៃរដ្ឋសភា ទីស្ដីការក្រសួង បានប្តូរទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមលេខ ២២៧ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដឹកនាំដោយ សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ជារដ្ឋមន្ត្រី។
  • អាណត្តិទី ៣ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល ដឹកនាំដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្តិ ប៉ាណារ៉ា សិរីវុឌ្ឍ ជារដ្ឋមន្ត្រី បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉េង សិរីវុឌ្ឍ ជារដ្ឋមន្រ្តី។
  • អាណត្តិទី ៤ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល ដឹកនាំដោយ ឯកឧត្តម ហ៊ឹម ឆែម ជារដ្ឋមន្ត្រី។
  • អាណត្តិទី ៥ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល ដឹកនាំដោយ លោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រី។