អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060554 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោក Valeriu Arteni ទី​ប្រឹក្សា​ទូត​រ៉ូ​ម៉ា​នី មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ហា​ណូយ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​

ថ្ងៃ ច័ន្ទ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង១០:០០នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន លោក Valeriu Arteni ទីប្រឹក្សា​ទូត​រ៉ូ​ម៉ា​នី មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហាណូយ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ ដោយ​កន្លងមក​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​រ៉ូ​ម៉ា​នី​ពុំ​សូវ​មាន​ទំនាក់ទំនង​ទៅលើ​វិស័យ​វប្បធម៌​នោះទេ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​ជាការ​ឆ្លើយតប លោក Valeriu Arteni ទីប្រឹក្សា​ទូត​រ៉ូ​ម៉ា​នី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នឹង​រៀបចំ​កិច្ចព្រមព្រៀង​លើ​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

ព័ត៌មានផ្សេងៗ