អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 22 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060556 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធីចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា និង​សាកល​វិទ្យា​ល័យ​អ៊ីលីណយ​នៃ​រដ្ឋ​ស៊ី​កា​ហ្គោ​សហរដ្ឋ​អា​មេ​រិក

ថ្ងៃ សុក្រ ទី ០៩ ខែ មករា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ វេលា​ម៉ោង​០៩:០០​នាទី​​ព្រឹក​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោងការ​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាកលវិទ្យាល័យ​អ៊ី​លីណ​យ​នៃ​រដ្ឋ​ស៊ីកា​ហ្គោ​សហរដ្ឋអាមេរិក ក្រោម​អធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុង​គោលបំណង​ឲ្យ​ភាគី​ទាំងពីរ​គោរព​ទៅតាម​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កា​រងា​រលើ​គម្រោង​ឧស្សាហកម្ម​នៃ​អាណាចក្រ​អង្គរ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា “INDAP” គឺជា​ការស្រាវជ្រាវ​តាម​វិធីសាស្ត្រផ្សេងៗ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ផលិតកម្ម​នៃ​ឧស្សាហកម្ម ការតាំង​ទីលំនៅ និង​ការ​គោរពបូជា​ក្នុងអំឡុង​ពេលដែល​អាណាចក្រ​អង្គរ​មានអំណាច និង​អំឡុងពេល​ចុះខ្សោយ​អំណាច។

គម្រោង​នេះ​មាន​គោលបំណង​ផ្តល់​ឲ្យ​អ្នកស្រាវជ្រាវ​ខ្មែរ​មានឱកាស​ធ្វើការ​ងារ​ជាមួយ​អ្នកជំនាញ​បរទេស ទាក់ទង​នឹង​ជំនាញ​ផ្នែក​បុរាណវិទ្យា (ការធ្វើ​ផែនទី​កំណាយ​និង​ប្រព័ន្ធ​ព័ត៌មាន​ភូ​គុព្ព​សាស្ត្រ) ការប្រមូល​ទិន្នន័យ​ផ្នែក​ជាតិពន្ធុវិទ្យា (ការធ្វើ​សម្ភាសន៍) ការវិភាគ​បែប​វិទ្យាសាស្ត្រ និង​ការបកស្រាយ​ពី​វត្ថុ​ដែល​ផលិត​ពី​លោហៈ សំណល់ រុក្ខជាតិ និង​ទិន្នន័យ​ភូមិសាស្ត្រ ព្រមទាំង​ជាតិពន្ធុ-បុរាណវិទ្យា៕

ព័ត៌មានផ្សេងៗ