សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 46 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 405935 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 266523 នាក់
ចំនួនអ្នកទស្សនា សរុប 9676801 នាក់
ថ្ងៃ ច័ន្ទ ទី ១៩ ខែ មករា ឆ្នាំ ២០១៥
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង០៩:០០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន ឯកឧត្តម Rodney M.Elliott អភិបាលក្រុង Lowell រដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ពិសេសការរៀបចំតាំងបង្ហាញរូបចម្លាក់ចំនួន២របស់កម្ពុជាគឺ រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ និងរូបចម្លាក់ព្រះព្រហ្ម នៅក្នុងទីក្រុងមួយនេះ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរនិងបរទេសដទៃទៀត បានស្គាល់និងយល់ដឹងពីអត្តសញ្ញាណ សិល្បៈវប្បធម៌ ប្រពៃណី របស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ និងជាការឆ្លើយតបលោកអភិបាលក្រុង Lowell ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសិល្បៈវប្បធម៌ខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពឲ្យកាន់តែជិតស្និទរវាងប្រជាជាតិនៃប្រទេសទាំងពីរនៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>