អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 10 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 229669 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9068835 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​បើក​​សន្និ​បាត​​បូក​សរុប​​ការ​ងារ​​វប្ប​ធម៌​​និង​​វិចិត្រ​សិល្បៈ​ ឆ្នាំ​២០១៤ និង​​លើក​​ទិស​ដៅ​​ការ​ងារ​​ឆ្នាំ​២០១៥

ថ្ងៃ ពុធ ទី ២១ ខែ មករា ឆ្នាំ ២០១៥

នា​ព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ វេលា​ម៉ោង០៨:៣០នាទី​នេះ នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​ប្រារព្វ​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​វប្បធម៌​និង​វិចិត្រសិល្បៈ​ ឆ្នាំ២០១៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៥ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អគ្គនាយក សាកលវិទ្យាធិការ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយក​សាលា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី-ខេត្ត​ទាំង២៥ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់៕

ព័ត៌មានផ្សេងៗ