អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 15 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060430 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រធាន​​កម្ម​វិធី​​នៃ​​អង្គ​ការ​​អ​ម្រឹ​តា​​សិល្បៈ ចូល​ជួប​​សម្តែង​​ការ​គួរ​សម និង​​រាយ​ការណ៍​​អំពី​​សកម្ម​ភាព​​ការងារ​

ថ្ងៃ អង្គារ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ វេលា​ម៉ោង១០:៣០នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន លោកស្រី Cecily D. Cook ប្រធាន​កម្មវិធី​នៃ​អង្គការ​អ​ម្រឹ​តា​សិល្បៈ ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់ខ្លួន​លើ​វិស័យ​វប្បធម៌ ទាក់ទិន​នឹង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អង្គការ​អ​ម្រឹ​តា​សិល្បៈ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​ជាការ​ឆ្លើយតប លោកស្រី Cecily D. Cook ប្រធាន​កម្មវិធី​នៃ​អង្គការ​អ​ម្រឹ​តា​សិល្បៈ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រីករាយ​នឹង​សហការ​ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

ព័ត៌មានផ្សេងៗ