អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 14 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060421 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ក្រុម​ការងារ​លេខា​ធិការ​ដ្ឋាន​ជំនួយ​ដល់​អនុ​គណៈ​កម្មការ រៀប​ចំ​ទិវា​វប្ប​ធម៌ ៣មីនា លើក​ទី១៧ ឆ្នាំ​២០១៥

ថ្ងៃ អង្គារ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ វេលា​ម៉ោង១៤:៣០នាទី​រសៀល​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការដ្ឋាន​ជំនួយ​ដល់​អនុគណៈកម្មការ​រៀប​ចំ​ទិវា​វប្បធម៌ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្រុមការងារ​លេខាធិការដ្ឋាន ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន សមាជិក​ក្រុមការងារ​លេខាធិការដ្ឋាន បាន​ប្រជុំ​ត្រួតពិនិត្យ​លើ​ការងារ​ដែល​បានធ្វើ​កន្លងមក និង​ការងារ​ដែល​ត្រូវធ្វើ​បន្ត​លើ​ការងារ​រៀបចំ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥៕

ព័ត៌មានផ្សេងៗ