អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 24 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267862 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060302 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កម្មវិធី​ជួប​សម្ដែង​ការ​គួរសម រវាង​លោក​ជំទាវ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​ហុងគ្រី

ថ្ងៃ ពុធ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង១០:០០នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន លោកជំទាវ Eszter Torda ឯកអគ្គរដ្ឋទូត​ប្រទេស​ហុង​គ្រី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ការដែល​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​កន្លងមក ដែល​សាធារណៈរដ្ឋ​ហុង​គ្រី​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ​និង​វប្បធម៌ និង​សូម​ស្នើ​ដល់​ប្រទេស​ហុង​គ្រី​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​បន្ថែមទៀត ដើម្បី​ឲ្យ​បាន​ជ្រូត​ជ្រាប​ដល់​មនុស្សជាតិ​លើ​ឆាក​អន្តរជាតិ ជួយ​លើ​ការជួសជុល​ប្រាសាទបុរាណ​ខ្មែរ និង​ការបន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ថ្នាក់អនុបណ្ឌិត​និង​បណ្ឌិត លើ​ជំនាញ​វប្បធម៌​និង​តូរ​តន្ត្រី។

ជាការ​ឆ្លើយតប​ក្នុងការ​លើកកម្ពស់​វិស័យ​វប្បធម៌​របស់​កម្ពុជា លោកជំទាវ Eszter Torda បាន​មានប្រសាសន៍ថា ប្រទេស​ហុង​គ្រី​រីករាយ​ចំពោះ​ការបន្ត​គាំទ្រ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយ​ដើម្បី​បង្កើន​ការលើកកម្ពស់​វិស័យ​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី​ស្នើសុំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​សហការ​រៀប​ចំក​ម្ម​វិធី​សម្តែង​សិល្បៈ​រួមគ្នា រវាង​សិល្បករ​កម្ពុជា ហុង​គ្រី និង​វៀតណាម​នៅ​ស្ថានទូត​ហុង​គ្រី​នាពេលខាងមុខ នៅ​ទីក្រុង​ហូជីមិញ។

លោកជំទាវ Eszter Torda សង្ឃឹមថា ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ហុង​គ្រី នឹង​កាន់តែ​រីកចម្រើន​ប្រសើរឡើង​ថែមទៀត​នាពេល​អនាគត៕

ព័ត៌មានផ្សេងៗ