អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 31 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267844 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060284 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​​គណៈ​កម្មា​ធិការ​​អន្តរ​ក្រសួង​​ដើម្បី​​សម្រប​សម្រួល​ វាយ​តម្លៃ​​និង​​ត្រួត​ពិនិត្យ​​វត្ថុ​​សិល្បៈ​​បុរាណ​​ខ្មែរ ដែល​​ត្រូវ​​យក​ទៅ​​តាំង​​ពិ​​ព័រណ៌​​នៅ​​បរទេស​

ថ្ងៃ ច័ន្ទ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​វាយតម្លៃ​និង​ត្រួតពិនិត្យ​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ ដែល​ត្រូវ​យកទៅ​តាំង​ពិ​ព័ណ៌​នៅ​បរទេស ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្តម ទីប្រឹក្សា​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​អគ្គនាយករង​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​សមាជិក​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល វាយតម្លៃ និង​ត្រួតពិនិត្យ​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ ដែល​ត្រូវ​យកទៅ​តាំង​ពិ​ព័រ​ណ៌​នៅ​បរទេស បាន​ប្រជុំពិភាក្សា​លើ​ការស្នើសុំ​ពន្យា​ពេល​ខ្ចី​វត្ថុ​បុរាណ​ខ្មែរ​ចំនួន៨០រូប ទៅ​តាំង​ពិ​ព័រ​ណ៌​នៅ​ប្រទេស​ចិន របស់​បណ្ឌិត្យសភា​ចិន​នៃ​បេតិកភណ្ឌ​វប្បធម៌ (Chinese Academy of Cultural Heritage) និង​ការស្នើសុំ​គាំទ្រ​ក្រុមហ៊ុន TOEI របស់​ស្ថានទូត​ជប៉ុន ក្នុងការ​ស្នើសុំ​ខ្ចី​វត្ថុ​បុរាណ​ខ្មែរ​ទៅ​តាំង​ពិ​ព័រ​ណ៌​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ២០១៧៕

ព័ត៌មានផ្សេងៗ