អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 18 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267866 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060306 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​ការ​ងារ​ត្រៀម​រៀប​ចំ ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥

ថ្ងៃ ច័ន្ទ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ត្រៀម​រៀបចំ “ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ ក្រោម​អធិបតីភាព លោកជំទាវ ម៉ិ​ញ កុស​នី ប្រធាន​ក្រុមការងារ​បច្ចេកទេស​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ទីប្រឹក្សា​ក្រសួង លោក លោកស្រី អគ្គនាយករង សាកលវិទ្យាធិការរង (ស​ភ​វ​ស) ប្រធាន អនុប្រធាននាយកដ្ឋាន នាយករង​សាលា​មធ្យម​វិចិត្រសិល្បៈ សមាជិក​ក្រុមការងារ​បច្ចេកទេស​ដើម្បី​ចូលរួម​រៀបចំ​ការសម្តែង​សិល្បៈ​ទស្សនីយភាព​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ប្រធាន អនុប្រធាន សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (សសស​យក) បាន​ប្រជុំពិភាក្សា​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​ជួបជុំ​យុវជន​និង​មហាជន ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ជាមួយ​គ្រួសារ​ខ្មែរ​តែមួយ, ពង្រីក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឲ្យ​ក្លាយជា​ព្រឹត្តិការណ៍​អន្តរជាតិ រឹតចំណង​មិត្តភាព​សាមគ្គីភាព​ប្រជាជាតិ​ខ្មែរ​និង​ប្រជាជាតិ​លើ​សាកលលោក, ផ្តល់ឱកាស​ឲ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ បាន​ស្វែងយល់​បន្ថែម​នូវ​ភាព​សម្បូរបែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀម​ទំលាប់ ប្រពៃណី និង​សាសនា​របស់​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ និង​បំផុសគំនិត​រួបរួម​កម្លាំង​សាមគ្គី​ភាពជា​គ្រួសារ​ខ្មែរ​តែមួយ​ក្នុង​មោទនភាព​ជាតិខ្មែរ​ជា​ធ្លុង​មួយ និង​ស្មារតី​អភិរក្ស​អភិវឌ្ឍន៍​វប្បធម៌ បាវចនា​ជាតិ អត្តសញ្ញាណ​ជាតិខ្មែរ​ក្នុង​គុណប្រយោជន៍​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សហគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ “រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ៕

ព័ត៌មានផ្សេងៗ