អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 28 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267874 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9060314 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស និង​គណៈ​មេ​ប្រ​យោគ ជំនួយ​ការ​ដល់​អនុ​គណៈ​កម្ម​ការ​រៀប​ចំ​ទិវា​វប្បធម៌​ជាតិ ៣មីនា

ថ្ងៃ សុក្រ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​​ម៉ោង​០៩:០០​នាទី​​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស និង​គណៈមេប្រយោគ ជំនួយការ​ដល់​អនុគ​ណៈ​កម្ម​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ ៣មីនា ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អគ្គនាយក ទីប្រឹក្សា​ក្រសួង លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន សា​មា​ជិ​ក​ក្រុមការងារ​បច្ចេកទេស និង​គណៈមេប្រយោគ​ជំនួយការ​ដល់​អនុគណៈ​កម្ម​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ បាន​ប្រជុំពិភាក្សា​លើ​ការងារ​បច្ចេកទេស​ទាក់​ទង​នឹង​ការប្រឡង​សិល្បៈ ការរៀបចំ​ឆាក និង​ការរៀបចំ​ពេលវេលា​នៃ​ការបើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ

ព័ត៌មានផ្សេងៗ