អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 31 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267557 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059997 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

បើក​​​កិច្ច​​ប្រ​ជុំ​​​គណៈ​​មេ​​ប្រ​​យោគ ជំ​នួយ​​ការ​​​ដល់​​​អនុ​​គ​ណៈ​​​កម្ម​​ការ​​រៀប​​ចំ​​​ទិ​វា​​​វប្ប​​ធម៌​​​ជាតិ ៣មីនា

ថ្ងៃ សុក្រ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​គណៈមេប្រយោគ ជំនួយការ​ដល់​អនុគ​ណៈ​កម្ម​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ ៣មីនា ក្រោម​អធិបតី​ភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សា​និង​ជំនួយការ​ក្រសួង លោក លោកស្រី អគ្គនាយករង ព្រឹទ្ធបុរស ស​ភ​វ​ស. នាយករង​សាលា​មធ្យម​វិចិត្រសិល្បៈ ដែលជា​សមាជិក​គណៈមេប្រយោគ បាន​ប្រជុំពិភាក្សា​លើ​ការងារ​រៀបចំ​ផ្តល់​ពិន្ទុ​ដល់​ក្រុម​សិល្បករ​ចូលរួម​ប្រឡង​ក្នុង​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៧ ឆ្នាំ២០១៥ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ៕

ព័ត៌មានផ្សេងៗ