សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 18 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 267522 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9059962 នាក់
ថ្ងៃ សុក្រ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៥
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង០៩:០០នាទីព្រឹកទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានធ្វើសេចក្តីប្រកាសព័ត៌មានស្តីពី “ការបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៧ ឆ្នាំ២០១៥” ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំឡើងដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៦ ឆ្នាំ២០១៤ នៅសាលសន្និសីទចតុម្មុខ។
គោលបំណងសំខាន់នៃមហោស្រពសិល្បៈនេះ គឺដើម្បីអប់រំនិងបណ្តុះបណ្តាលយុវជនខ្មែរ ពិសេសសិស្សថ្នាក់មធ្យម និងនិស្សិតថ្នាក់ឧត្តមឲ្យបានយល់ដឹងពីតម្លៃពិតនិងបច្ចេកទេសសម្តែងសិល្បៈប្រពៃណីជាតិដូចជា៖ របាំ តន្ត្រី និងចម្រៀងបុរាណប្រពៃណីនិងប្រជាប្រិយ ព្រមទាំងល្ខោននាដកម្មជាដើម សំដៅជម្រុញឲ្យមានទឹកចិត្តស្រឡាញ់ ស្មារតីថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌អរូបីឲ្យមានចីរភាព និងរីកចម្រើនស្របតាមសម័យកាល។
មហោស្រពសិល្បៈយុវជននេះ នឹងមានការចូលរួមប្រកួតពីក្រុមសិល្បៈយុវជនរាជធានី-ខេត្ត និងពីនិស្សិតសាកលវិទ្យាល័យនានាសរុបចំនួន ៣៧ក្រុម ដែលរួមមានរបាំ និងឈុតល្ខោនអប់រំខ្លី និងបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>