អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 29 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267554 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059994 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

អគ្គរដ្ឋ​ទូត​នៃ​សាធារណ​រដ្ឋ​ប៊ុល​ហ្គារី​ចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ

ថ្ងៃ ច័ន្ទ ទី ០២ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង១៥:០០នាទី​រសៀល​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន ឯកឧត្តម Evgueni StefanovStoytchey អគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដោយ​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ចំណុច​រួមមាន៖ កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ, ការ​ផ្តោតទៅលើ​ការតាំងពិព័រណ៍​វត្ថុ​បុរាណ, ការ​ជម្រុញ​ក្នុង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​លើ​ឧស្សាហកម្ម​វប្បធម៌, ការផ្តោត​ទៅលើ​វិស័យ​សិល្បៈ​ទស្សនីយភាព, ការ​ផ្តោះ​ផ្តូ​រ​ការសិក្សា​ដោយ​ការផ្តល់​ជា​អាហារូបករណ៍​លើ​វិស័យ​វប្បធម៌​ ជាដើម។

 

ព័ត៌មានផ្សេងៗ