សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 17 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 267521 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9059961 នាក់
ថ្ងៃ អង្គារ ទី ០៣ ខែ មិនា ឆ្នាំ ២០១៥
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១៤:៣០នាទីរសៀលទៅ នៅបន្ទប់អប្សរានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាការស្នើសុំអនុញ្ញាតិនិងឧបត្ថម្ភកន្លែងសម្តែងមហោស្រពសៀកអន្តរជាតិទីនេះទីនោះ លើកទី៩ ក្រោមអធិបតីភាព ឯកឧត្តម គង់ កន្តារ៉ា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកប្រធានសហគ្រាសង្គមហ្វារ (PPSE) បានប្រជុំពិភាក្សាលើការស្នើសុំអនុញ្ញាតិនិងឧបត្ថម្ភកន្លែងសម្តែងមហោស្រពសៀកអន្តរជាតិទីនេះទីនោះ លើកទី៩ រៀបចំឡើងដោយសហគ្រាសសង្គមហ្វារ ដែលមានការចូលរួមពីបណ្តាប្រទេសមួយចំនួនដូចជា៖ កម្ពុជា វៀតណាម ឡាវ តៃវ៉ាន់ ស្វីស និងបារាំង នាថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ នៅមជ្ឍមណ្ឌលសិល្បៈសៀកនិងទស្សនីយភាពរាជធានីភ្នំពេញ (សាលាសៀកជាតិរាជធានីភ្នំពេញ) ក្នុងគោលបំណងផ្តល់ឱកាសការងារដល់សិល្បករ និងធ្វើឲ្យមានស្ថេរភាពផ្នែកហិរញ្ញវត្ថុសំខាន់របស់ PPSE ដើម្បីអនុវត្តនូវកម្មវិធីអប់រំ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>