អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 36 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267367 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059807 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​​​ស្តី​​ពី​​ការ​ពង្រឹង​​​ការ​​ប្រើ​​ប្រាស់ និង​​​ការ​​បើក​​​ផ្តល់​​ប្រាក់​​​កម្រៃ​​ដល់​​​មន្ត្រី​​​ជាប់​​កិច្ច​​សន្យា​​​និង​​​បុគ្គលិក​​​អណ្តែត

ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ការប្រើប្រាស់ និង​ការបើក​ផ្តល់ប្រាក់​កម្រៃ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​និង​បុគ្គលិក​អណ្តែត ក្រោម​អធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ី​រិ​វត្ថ អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន សាកលវិទ្យាធិការ នាយក​សាលា គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ទាំងអស់ ដើម្បី​ស្តាប់​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង ការប្រើប្រាស់ និង​ការបើក​ផ្តល់ប្រាក់​កម្រៃ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ស្របតាម​សេចក្តីណែនាំ​លេខ ៤៩៧ ម​ស.ស​ណន របស់​ក្រសួង​មុខងារសាធារណៈ ចុះ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥៕

ព័ត៌មានផ្សេងៗ