សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 13 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 238535 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9067545 នាក់
ថ្ងៃ ច័ន្ទ ទី ១៦ ខែ មិនា ឆ្នាំ ២០១៥
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាការងាររៀបចំ “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥” ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង លោក លោកស្រី អគ្គនាយករង សាកលវិទ្យាធិការរង (ស.ភ.វ.ស.) ប្រធាន អនុប្រធាននាយកដ្ឋាន នាយករងសាលាមធ្យមវិចិត្រសិល្បៈ និង ឯកឧត្តមប្រធានសហភពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ នៅខេត្តសៀមរាប ក្នុងគោលបំណងជួបជុំយុវជននិងមហាជន ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយ, ពង្រីកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរនិងប្រជាជាតិលើសាកលលោក, ផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណី និងសាសនារបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគររហូតមកដល់បច្ចុប្បន្ន និងបន្តថែរក្សាកេរមតកនេះឲ្យបានគង់វង្ស ព្រមទាំងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ, បំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្សអភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរក្នុងបរិបទនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ, បង្ហាញនូវវប្បធម៌និងសិល្បៈនៃការចែករំលែកការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចជាបងប្អូនតែមួយ, ផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ ផលិតផលពាណិជ្ជកម្ម និងសេវាកម្មនានា ជាពិសេសផលិតផលសិប្បកម្មនិងឧបករណ៍បរិក្ខារដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ និងជម្រុញបន្ថែមកំណើនវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>