អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267292 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059732 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​​​ចុះ​​​កិច្ច​​ព្រម​​ព្រៀង​​​គម្រោង​​ការ រវាង​​​ក្រសួង​​​វប្បធម៌​​​និង​​​វិ​ចិ​ត្រ​​​សិល្បៈ ជាមួយ​​អង្គ​​ការ​​ក្រៅ​​រដ្ឋា​​ភិបាល​​​អន្តរ​​ជាតិ​​​សិល្បៈ​​​ខ្មែរ​​អមតៈ​

ថ្ងៃ ពុធ ទី ១៨ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង១៥:០០នាទី​រសៀល​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​ប្រារព្ធ​ពិធី​ចុះ​កិច្ចព្រមព្រៀង​គម្រោងការ រវាង​ក្រសួង​វប្បធម៌​និង​វិ​ចិ​ត្រិ​សល្បៈ ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​សិល្បៈ​ខ្មែរ​អមតៈ ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អគ្គនាយករង នាយិកា​សាលា​មធ្យម​វិចិត្រសិល្បៈ លោក លោកស្រី សមាជិក និង​តំណាង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោងការ ក្នុង​គោលបំណង​ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ​វប្បធម៌ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​យុវ​សិល្បករ​ខ្មែរ​ដែល​បាន​រៀន​ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​ខាងក្រៅ ក្នុង​បុព្វហេតុ​អភិវឌ្ឍ​សិល្បៈ​ប្រពៃណី​ខ្មែរ, ជួយឧបត្ថម្ភ​ការងារ​តម្លើង​ស្នាដៃ​សិល្បៈ​ដែល​បង្កើតឡើង​ដោយ​សិល្បករ​ខ្មែរ ដើម្បី​នាំទៅរក​គុណភាព​ខ្ពស់​លើ​ឆាក​ជាតិ​និង​អន្តរជាតិ និង​សហការ​យ៉ាង​ជិតស្និត​គ្រប់ពេល ជាមួយ​អ្នកតំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ទទួលលទ្ធផល​ជា​អតិបរមា​ក្នុងការ​ផ្ទេរ និង​ពង្រឹង​ចំពោះ​ជំនាញ​សិល្បៈ​ខ្មែរ៕

ព័ត៌មានផ្សេងៗ