អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 15 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267316 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059756 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កម្មវិធី​​ជួប​​សម្ដែង​​ការ​​គួរ​សម រវាង​​លោក​​ជំទាវ​​រដ្ឋ​​មន្ត្រី​​ក្រសួង​​វប្ប​ធម៌ និងវិចិត្រ​សិល្បៈ និង​លោក អ៊ូប៊ែរ ហ្វ័រ៉េសទីយ៉េ

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង១០:៣០នាទី​ព្រឹក​ទៅ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន លោក អ៊ូ​ប៊ែ​រ ហ្វ័​រ៉េ​ស​ទី​យ៉េ សហប្រធាន​បេសកកម្ម​ស្រាវជ្រាវ​បុរេប្រវត្តិសាស្ត្រ​កម្ពុជា-បារាំង ចូលជួប​សម្តែង​ការគួរសម និង​បង្ហាញ​លទ្ធផល​ការងារ​តាមរយៈ​ការធ្វើ​កំណាយ​នៅ​ល្អាង​ស្ពាន ខេត្តបាត់ដំបង​អស់រ​យៈ​ពេល​មួយខែ​កន្លងមក។

លោក អ៊ូ​ប៊ែ​រ ហ្វ័​រ៉េ​ស​ទី​យ៉េ បាន​បញ្ជាក់ថា៖ តាមរយៈ​ការស្រាវជ្រាវ​នេះ យើង​បាន​រកឃើញ​ឆ្អឹង​សព កងដៃ និង​គ្រាប់អង្កាំ​ធ្វើ​ពី​ថ្ម​ជាង២០០០គ្រាប់ បើ​ប្រៀបធៀប​ក្នុង​តំបន់​អាស៊ី គឺជា​ការរកឃើញ​ច្រើនជាងគេ ហើយ​មាន​អាយុកាល​រហូតដល់​ទៅ​ជាង៧ម៉ឺន​ឆ្នាំមុន​ពេលបច្ចុប្បន្ន។ សម្រាប់​ទិសដៅ​នាពេល​អនាគត យើង​នឹង​បន្ត​កិច្ចការ​ស្រាវជ្រាវ​ល្អាង​ស្ពាន​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​គោលការណ៍​ធ្វើការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​ជំនាន់​ក្រោយ​លើ​ជំនាញផ្សេងៗ ទាក់ទង​នឹង​វិស័យ​បុរេប្រវត្តិសាស្ត្រ​នេះ។ ភាគី​បារាំង​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នឹងធ្វើ​ការបោះពុម្ព​សៀវភៅ​ស្តីពី លទ្ធផល​ស្រាវជ្រាវ​ល្អាង​ស្ពាន​ចាប់តាំងពី​ឆ្នាំ២០០៩ រហូតមកដល់​ឆ្នាំ២០១៦ វគ្គ​ទី១ ជា​ភាសារ​ខ្មែរ និង​ភាសារ​បារាំង ដើម្បី​ពង្រីក​នូវ​ចំណេះដឹង​ស្តីពី​បុរេប្រវត្តិសាស្ត្រ​នៅ​កម្ពុជា។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​លើ​លទ្ធផល​នៃ​ការងារ​ស្រាវជ្រាវ​នេះ និង​ជម្រុញ​ឲ្យ​មានការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​លើ​វិស័យ​បុរេប្រវត្តិសាស្ត្រ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​បន្តវេន​ទៅ​ថ្ងៃ​អនាគត នេះ​ជា​គោលជំហរ​មួយ​ដែល​ក្រសួង​សហការ​ជាមួយ​ភាគី​បារាំង​លើ​ការងារ​ទាំងអស់នេះ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្តានុពល​ពី​វិស័យ​វប្បធម៌​នៅ​កម្ពុជា គឺមាន​ទាំង​វិស័យ​បុរេប្រវត្តិសាស្ត្រ និង​ប្រវត្តិសាស្ត្រ សម្រាប់​ជាឃ្លាំង​ចំណេះដឹង​ទុក​ឲ្យ​អ្នកសិក្សា​ជំនាន់​ក្រោយ​ធ្វើជា​បទពិសោធន៍។

លោក អ៊ូ​ប៊ែ​រ ហ្វ័​រ៉េ​ស​ទី​យ៉េ បាន​បន្តទៀតថា៖ ដោយ​បច្ចុប្បន្ននេះ​វិស័យ​បុរេប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​មានការ​យល់ដឹង​នៅ​តិច​តូច ទាំង​បរទេស​និង​កម្ពុជា គឺ​ផ្តោត​តែ​ការសិក្សា​លើ​អរិយធម៌​អង្គរ និង​ក្នុងសម័យ​ទំនើបក្រោយៗ ដោយឡែក​វិស័យ​បុរេប្រវត្តិសាស្ត្រ​មានការ​យល់ដឹង​តិចតួច​បំផុត ដូច្នេះហើយ​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ទាញយក​ចំណេះដឹង សារៈសំខាន់​គឺ​ដើម្បី​ឲ្យ​ប្រជាជន សិស្សានុសិស្ស និស្សិត បានដឹង បាន​ស្គាល់ និង​ចូលរួម​ការពារ អភិរក្ស និង​សហការ​ធ្វើយ៉ាងណា​ឲ្យ​ការងារ​ស្រាវជ្រាវ​ទាំងអស់នេះ រីកចម្រើន​ទាំង​ក្នុងប្រទេស​និង​ថ្នាក់​តំបន់​ទាំងមូល៕

ព័ត៌មានផ្សេងៗ