អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 22 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063707 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​ប្រគល់​ទទួល និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ អគារ​មជ្ឈមណ្ឌល​វប្បធម៌​រតន​គិរី

ថ្ងៃ អង្គារ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១២

     នា​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​រតន​គិរី បាន​ប្រារព្ធ ពីធី​ប្រគល់​ទទួល និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ អគារ​មជ្ឈ​មណ្ឌល​វប្បធម៌​រតន​គិរី ក្រោម​អធិ​បតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯក​ឧត្តម ហ៊ឹ ម ឆែម រដ្ឋមន្រ្តី ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ Anne LEMAISTRE តំណាង​អង្គការ​យូ​ណេស្កូ នៅ​កម្ពុជា និង​លោក​ជំទាវ កែវ សាវឿន អភិបាល​រង ជាតំណាង ឯក​ឧត្តម ប៉ាវ ហម​ផាន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​រតន​គិរី ព្រម​ទាំង​មាន​ការ​ចូលរួម​ពី ឯក​ឧត្តម លោក​ជំទាវ លោក លោកស្រី ជា​ថ្នាក់​ដឹក​នាំ​ក្រសួង មន្រ្តី​មន្ទីរ​ជុំ​វិញ​ខេត្ត និងសិស្សា​នុសិស្ស ប្រមាណ​ជាង​២០០​នាក់។

     លោក Blaise Kilian អ្នក​សម្រប​សម្រួល​គម្រោង​អង្គការ​សហ​ប្រជា​ជាតិ​បាន​លើក​ឡើងថា៖ គំនិត​បង្កើត​មជ្ឈ​មណ្ឌល​វប្បធម៌​នេះ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គការ​យូណេស្កូ​កាល​ពី​ឆ្នាំ​២០០៧។ សំណង់​មជ្ឈ​មណ្ឌល​នេះ ស្ថាបត្យករ​នេះ​បានឆ្លុះ​បញ្ចាំង​អំពី​អត្ត​សញ្ញា​ណ​ជន​ជាតិ​ដើម​ និង​មជ្ឈ​មណ្ឌល​ត្រូវ​មាន​តួនាទី​ជា​កន្លែង​មួយ​សម្រាប់លើក​ស្ទួយ​វប្បធម៌​បង​ប្អូន​ជន​ជាតិ​ដើម តាម​រយៈ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​វប្បធម៌​នានា ដូច​ជា៖ ការ​តាំង​ពិព័រណ៍ ការ​សម្តែង​សិល្បៈ និង​ការ​រៀប​ចំ​សិក្ខា​សាលា​ជា​ដើម។

     ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​មាន​ប្រសាសន៍​ថា៖មជ្ឈ​មណ្ឌល​វប្បធម៌​នេះ​បាន​ឆ្លុះ​បង្ហាញ​ពី​លទ្ធផល ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភ្នាក់​ងារ​អង្គការសហ​ប្រជា​ជាតិ និង​ក្រសួង​ជា​ដៃ​គូរ ក្នុង​វិស័យ​លើក​ស្ទួយ​វប្បធម៌ និង​ការ​អភិវឌ្ឍន៏ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​របស់​កម្មវិធី​ទ្រ​ទ្រង់​ឧស្សា​ហកម្ម​ច្នៃ​ប្រឌិត នៃ​មូល​និធិ​សំរេច​គោល​ដៅ​អភិវឌ្ឍ​សហ​ស្សវត្សក្នុង​រយៈ​ពេល​ជាង​បី​ឆ្នាំ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បះ បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​អនុវត្តន៍​សកម្មភាព​ជា​មួយ​នឹង​ភ្នាក់​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ទាំង​បួន ដើម្បី​ចូល​រួម​ចំណែក​ក្នុងការ​លើក​ស្ទួយ​វប្បធម៌ ប្រពៃ​ណី និង​ជួយ​លើក​ស្ទួយ​កំរិត​ជីវភាព​របស់​បង​ប្អូន​ជន​ជាតិ​ដើម ដែលរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ឲ្យ​មជ្ឈ​មណ្ឌល​នេះ​មាន​សកម្មភាព​ជា​ប្រចាំ ក្រសួង នឹង​ជំរុញឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត និង​សំណូម​ពរ ឯកឧត្តម អភិបាល​ខេត្ត មេត្តា​ជួយ​សហការបង្កើត​ព្រឹត្តិ​ការណ៍​វប្បធម៌​ផេ្សងៗ និង​ផ្តល់​លទ្ធភាព​ឲ្យ​សហគមន៍​ជន​ជាតិ និង​អង្គការ​ពាក់​ព័ន្ធនានា​ប្រើ​ប្រាស់ និង​រៀប​ចំ​កម្ម​វិធី​វប្បធម៌ សម្រាប់​បំរើ​ឲ្យ​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​ដ៏​សម្បូរ​បែប​នៅក្នុង​ខេត្ត​រតន​គិរី​ទាំង​មូល ព្រម​ទាំង​ជួយ​ថែ​រក្សា​អគារ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ។

     ក្នុង​នាម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ឯក​ឧត្តម រដ្ឋ​មន្រ្តី សូម​ថ្លែង​អណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ដល់ រដ្ឋា​ភិបាល​អេ​ស្ប៉ាញ និង​ប្រជាជន​អេ​ស្ប៉ាញ​ទាំង​មូល ដែល​បាន​ជួយឧបត្ថម្ភ​កម្ម​វិធី​ទ្រទ្រង់​ឧស្សាហកម្ម​ច្នៃ​ប្រឌិត នៃ​មូល​និធិ​សំរេច​គោល​ដៅ​អភិវឌ្ឍ​សហស្ស​វត្សនេះ។

ព័ត៌មានផ្សេងៗ