អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267287 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059727 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​​​ពិភាក្សា​​​លើ​​​សំណើ​​សុំ​​​ធ្វើ​​​បច្ចុប្បន្ន​​​កម្ម​​​កម្រង​ ព័ត៌​​មាន​​​សេ​​វា​​សា​​ធារ​ណៈ

ថ្ងៃ សុក្រ ទី ២៧ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើសុំ​ធ្វើ​បច្ចុប្បន្ន​កម្ម​កម្រង​ព័ត៌មាន​សេវាសាធារណៈ ក្រោម​អធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ិ​រី​វត្ថ  អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី  លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន​ដែល​ពាក់ព័ន្ធ​លើ​ការផ្តល់​សេវាសាធារណៈ បាន​ប្រជុំពិភាក្សា​លើ​សំណើសុំ​ធ្វើ​បច្ចុប្បន្ន​កម្ម​កម្រង​ព័ត៌មាន​សេវាសាធារណៈ និង​កំណត់​សេវា​អាទិភាព​ចំនួន ៣ទៅ៥ប្រភេទ៕

ព័ត៌មានផ្សេងៗ