អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 27 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 267268 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059708 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​​​ផ្សព្វ​​ផ្សាយ​​​លទ្ធ​ផល​​​ស្រាវ​​ជ្រាវ​​ថ្មីៗ​​នៅ​​​ស្ថានីយ៍​​​ល្អាង​​​ស្ពាន ខេត្ត​​បាត់ដំបង

ថ្ងៃ សៅរ៍ ទី ២៨ ខែ មិនា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវថ្មីៗនៅ​ស្ថានីយ៍​ល្អាង​ស្ពាន ខេត្តបាត់ដំបង ដោយ លោក អ៊ូ​ប៊ែ​រ ហ្វ័​រ៉េ​ស​ទី​យ៉េ សហប្រធាន​បេសកកម្ម​ស្រាវជ្រាវ​បុរេប្រវត្តិសាស្ត្រ​កម្ពុជា-បារាំង ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុងន័យ​ដើម្បី​ឲ្យ​ប្រជាជន សិស្ស និស្សិត បានដឹង បាន​ស្គាល់ និង​ចូលរួម​ការពារ អភិរក្ស និង​សហការ​ធ្វើយ៉ាងណា​ឲ្យ​ការងារ​ស្រាវជ្រាវ​ទាំងអស់នេះ រីកចម្រើន​ទាំង​ក្នុងប្រទេស​និង​ថ្នាក់​តំបន់​ទាំងមូល។

តាមរយៈ​ការស្រាវជ្រាវ​នេះ លោក អ៊ូ​ប៊ែ​រ ហ្វ័​រ៉េ​ស​ទី​យ៉េ បានបញ្ជាក់​ពី​ការរកឃើញ​ឆ្អឹង​សព កងដៃ និង​គ្រាប់អង្កាំ​ធ្វើ​ពី​ថ្ម​ជាង២០០០គ្រាប់ បើ​ប្រៀបធៀប​ក្នុង​តំបន់​អាស៊ី គឺជា​ការរកឃើញ​ច្រើនជាងគេ ហើយ​មាន​អាយុកាល​រហូតដល់​ទៅ​ជាង៧ម៉ឺន​ឆ្នាំមុន​ពេលបច្ចុប្បន្ន។ សម្រាប់​ទិសដៅ​នាពេល​អនាគត យើង​នឹង​បន្ត​កិច្ចការ​ស្រាវជ្រាវ​ល្អាង​ស្ពាន​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​គោលការណ៍​ធ្វើការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​ជំនាន់​ក្រោយ​លើ​ជំនាញផ្សេងៗ ទាក់ទង​នឹង​វិស័យ​បុរេប្រវត្តិសាស្ត្រ​នេះ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អបអរសាទរ និង​កោតសរសើរ​លើ​លទ្ធផល​នៃ​ការងារ​ស្រាវជ្រាវ​នេះ និង​ជម្រុញ​ឲ្យ​មានការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​លើ​វិស័យ​បុរេប្រវត្តិសាស្ត្រ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​បន្តវេន​ទៅ​ថ្ងៃ​អនាគត នេះ​ជា​គោលជំហរ​មួយ​ដែល​ក្រសួង​សហការ​ជាមួយ​ភាគី​បារាំង​លើ​ការងារ​ទាំងអស់នេះ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្តានុពល​ពី​វិស័យ​វប្បធម៌​នៅ​កម្ពុជា គឺមាន​ទាំង​វិស័យ​បុរេប្រវត្តិសាស្ត្រ និង​ប្រវត្តិសាស្ត្រ សម្រាប់​ជាឃ្លាំង​ចំណេះដឹង​ទុក​ឲ្យ​អ្នកសិក្សា​ជំនាន់​ក្រោយ​ធ្វើជា​បទពិសោធន៍៕

ព័ត៌មានផ្សេងៗ