អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 25 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 266832 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059272 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​​លើ​​សេចក្តី​ព្រៀង​​អនុ​ក្រឹត្យ​​ស្តីពី ​រម​ណីយ​ដ្ឋាន​​វ​ប្ប​ធម៌​​នៃ​​ប្រាសាទ​សំបូរ​ព្រៃគុក

ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង០៩:០០នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​បន្ត ក្រោម​អធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្តម​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមអ្នកច្បាប់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រជុំពិភាក្សា​លើ​សេចក្តីព្រៀង​អនុក្រឹត្យ​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​នាយកដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ ដើម្បី​ការពារ​និង​អភិវឌ្ឍ​រមណីយដ្ឋាន​វ​ប្ប​ធម៌​នៃ​ប្រាសាទសំបូរព្រៃគុក៕

ព័ត៌មានផ្សេងៗ