សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 49 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 230830 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 238020 នាក់
ចំនួនអ្នកទស្សនា សរុប 9089436 នាក់
ថ្ងៃ សៅរ៍ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន សាលាខេត្តសៀមរាប និង ភូមិវប្បធម៌កម្ពុជា បានរៀបចំព្រឹត្តិការណ៍វប្បធម៌ ស្ដីពីការអបអរសាទរនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ (របាំក្បាច់បុរាណខ្មែរ) និងល្ខោនស្រមោលស្បែកធំ ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ នៅភូមិវប្បធម៌កម្ពុជាខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១២។ ពិធីអបអរសាទនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ធ្លាប់ធ្វើជារៀងរាល់ឆ្នាំ តែនៅឆ្នាំនេះ គឺធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្នុងគោលបំណងលើកស្ទួយថែរក្សា ស្នាដៃឯករបស់ ដូនតាយើងបានបន្សល់ទុក ជាពិសេសត្រូវបាន ពិភពលោកទទួលស្គាល់ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ។
របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិកាលពីឆ្នាំ២០០៣ និងល្ខោនស្រមោលស្បែកធំត្រូវបានដាក់បញ្ចូលនៅឆ្នាំ២០០៥។ ជាមួយនឹងព្រឹត្តិការណ៍អបអរនេះក៏មានការសម្ដែងរបាំក្បាច់បុរាណ ល្ខោនស្រមោលស្បែកធំ ពិធីបង្ហាញម្ហូប និងបង្អែមខ្មែរ ពិធីបង្ហាញទម្រង់ព្រះភូមិខ្មែរ និងពិព័រណ៍ផលិតផលក្នុងស្រុក ដែលមានការចូលរួមសម្ដែង ដោយក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង តារាចំរៀងដ៏ល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទស្សនាកំសាន្ត៕
ការចុះ "ល្បែងទាញព្រ័ត្រ" ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ>>>>>
ប្រធានបទទី១០ “សារៈសំខាន់នៃសិល្បៈកំណាព្យខ្មែរក្នុងការនិពន្ធរឿងល្ខោននាដកម្ម” ដោយ ឯកឧត្តម ជ័យ ចាប រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង>>>>>
ប្រធានបទទី១២“អំពីសិល្បៈរបាំខ្មែរ បុរាណ ប្រពៃណី និងប្រជាប្រិយ” ដោយ ឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងការបង្ហាញស្នាដៃសិល្បៈរបាំគំរូ>>>>>