អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 14 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 266834 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059274 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​ពិធី​​សម្ពោធ​​ស្លាក​​ថ្នាក់​រៀន​​ភា​សា​​ចិន​​របស់​​វិទ្យាស្ថាន​​ខុង​​ជឺ​​នៃ​​រាជ​បណ្ឌិត្យសភា​កម្ពុជា

ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង១៦:៣០នាទី​រសៀល​ទៅ នៅ​បន្ទប់​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​ប្រារព្ធ​ពិធី​សម្ពោធ​ស្លាក​ថ្នាក់រៀន​ភាសា​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង លោកជំទាវ ពូ ជាន​គ័​រ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ចំណង​ទំនាក់ទំនង​ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការឧបត្ថម្ភ​គាំទ្រ​ពី​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យ សភា​កម្ពុជា ដែលជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ពី​ភាសា​និង​វប្បធម៌​ចិន​នៅ​កម្ពុជា ជា​អ្នក​នាំសារ​នៃ​វប្បធម៌​ខ្មែរ​ទៅកាន់​ប្រទេស​ចិន និង​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក្នុងការ​ចែករំលែក​និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​លើ​វិស័យ​វប្បធម៌ ហើយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​គឺជា​ប្រភព​នៃ​ការរួមចំណែក​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិត្យានុភាព​នៃ​វប្បធម៌​របស់​ប្រទេស​យើង​ទាំងពីរ៕

ព័ត៌មានផ្សេងៗ