អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 36 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 266883 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9059323 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​ពិធី​​បើក​“​វគ្គ​​ការ​ងារ​រដ្ឋបាល​​និង​​បទ​ពិសោធ​​ការ​ងារ​​សម្រាប់​​មន្ត្រី​​ថ្មី​”​ក្រោម​​អ​ធិ​បតី​ភាព​ លោក​ជំទាវ​ ភឿង ​ស​កុ​ណា ​រដ្ឋ​មន្ត្រី​ក្រ​សួង​​វប្បធម៌​​​និង​​វិចិត្រ​សិល្បៈ​។

ថ្ងៃ អង្គារ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៥

កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង០៨.៣០នាទី​ព្រឹក​ទៅ នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​ពិធី​បើក “វគ្គ​ការងាររដ្ឋបាល​និង​បទពិសោធ​ការងារ​សម្រាប់​មន្ត្រី​ថ្មី ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ

ចូលរួម​ក្នុងឱកាស​នោះ លោកជំទាវ​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថា៖ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់ សូម​សម្តែង​នូវ​អំណរ​អបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អស់លោក លោកស្រី អ្នកនាង​កញ្ញា ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី បទពិសោធន៍​ការងារថ្មីៗ សម្រាប់​បំពេញ​និង​អនុវត្ត​ការងារ​ឲ្យ​ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច​ដែល​ក្រសួង​បានប្រគល់​ជូន ដូច្នេះ​មន្ត្រី​គ្រប់រូប​ក្នុង​ក្រសួង​ត្រូវមាន​កាតព្វកិច្ច​ចាំបាច់​ពង្រឹងសមត្ថភាព​ខ្លួន​បន្ថែមទៀត ដោយ​ខិតខំ​សិក្សា​រៀនសូត្រ​បំពាក់​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន​បន្ថែមទៀត ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​ដែលមាន​សមត្ថភាព ចេះ​ទទួលខុសត្រូវ​ក្នុង​ភារកិច្ច​ដែល​ក្រសួង​ផ្តល់​ឲ្យ។

ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់ សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវដាក់​ខ្លួន​ថា​ជា​សិស្ស​ក្នុង​វគ្គ​សិក្សា​នេះ ដោយ​គោរព​វិន័យ​និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា រក្សា​ភាពថ្លៃថ្នូរ យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ ដើម្បី​ក្រេប​យកចំណេះ​ដឹង ចំណេះធ្វើថ្មីៗព្រមទាំង​បទពិសោធល្អៗពី​លោក​សាស្ត្រាចារ្យ​ឧទ្ទេស ដើម្បី​ក្លាយខ្លួនជា​មន្ត្រីរាជការ​ដែលមាន​សមត្ថភាព បទពិសោធ និង​ការច្នៃប្រឌិត​ខ្ពស់​ប្រកបដោយ​ប្រ​សិ​ទិ្ធ​ភាព និង​ប្រសិទ្ធ​ផល និង​សូម​ប្រសិទ្ធិ​ពរជ័យ​ជូន​ដល់​គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ភ្ញៀវកិត្តិយស សូម​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុខ​ភាពល្អ​បរិបូរណ៍ សុភមង្គល និង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ពិសេស​សូម​ប្រសិទ្ធិ​ពរ​ដល់​សិក្ខាកាម​ទាំងអស់​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​វគ្គ​សិក្សា​នេះ និង​សូម​ប្រកាស​បើក “វគ្គ​ការងាររដ្ឋបាល​និង​បទពិសោធ​ការងារ​សម្រាប់​មន្ត្រី​ថ្មី ចាប់ពីពេលនេះ​តទៅ៕

 

 

ព័ត៌មានផ្សេងៗ