សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 17 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237509 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9066519 នាក់
ថ្ងៃ ច័ន្ទ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង០៨.៣០នាទីព្រឹកទៅ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីបិទវគ្គ “ការងាររដ្ឋបាលនិងបទពិសោធការងារសម្រាប់មន្ត្រីថ្មី” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ចូលរួមក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវមនោសញ្ជេតនារីករាយ និងអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះសិក្ខាកាមទាំងអស់ដែលបានទទួលជោគជ័យលើវគ្គបណ្តុះបណ្តាលស្តីពី “ការងាររដ្ឋបាលនិងបទពិសោធការងារសម្រាប់មន្ត្រីថ្មី” ដែលបានដំណើរការសិក្សារយៈពេល៥ថ្ងៃកន្លងមក ប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរឲ្យកោតសរសើរ ក្នុងការផ្តល់នូវចំណេះដឹងលើផ្នែកការងាររដ្ឋបាលដ៏មានអត្ថប្រយោជន៍ ជូនដល់សិក្ខាកាមសម្រាប់បំពេញភារកិច្ចនាពេលខាងមុខ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមឯកឧត្តមផ្ទាល់សង្ឃឹមថាៈ សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងទាំងអស់ ដែលបានទទួលនៅពេលនេះ បូកបន្ថែមនិងសមត្ថភាព បទពិសោធផ្ទាល់ដែលមានស្រាប់ យកទៅបម្រើការងារក្នុងអង្គភាពខ្លួនឲ្យស្របតាមតម្រូវការការងាររបស់សង្គមជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង សាស្ត្រាចារ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការស្វែងរកក៏ដូចជាផ្តល់នូវឯកសារ មេរៀន និងបទពិសោធន៍ដែលខ្លួនមាន ជូននិងពន្យល់ដល់សិក្ខាកាមទាំងអស់ងាយយល់ ងាយចាំ និងអាចយកទៅច្នៃប្រឌិត ហើយអនុវត្តឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែងក្នុងសង្គមនាពេលបច្ចប្បន្ន។
ជាថ្មីម្តងទៀត តាងនាមឲ្យថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសំណូមពរចំពោះអស់លោក លោកស្រី និងប្អូនៗជាសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជួយផ្សព្វផ្សាយតាមលទ្ធភាពជាក់ស្តែងបន្តដល់មន្ត្រីដែលជាសហសេវិក រួមចំណែកពង្រឹងសកម្មភាពការងារឲ្យបានល្អប្រសើរថែមទៀត និងសូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស និងសិក្ខាកាមទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើង និងសូមប្រកាសបិទ “ការងាររដ្ឋបាលនិងបទពិសោធការងារសម្រាប់មន្ត្រីថ្មី” ពីពេលនេះតទៅ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>