អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 14 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 266471 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9058742 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​បើក​វគ្គបណ្តុះ​បណ្តាល​អ្នក​បង្កើត​ស្នា​ដៃ​សិល្បៈ​យុវ​ជន​ សម្រាប់​បម្រើឲ្យ​ម​ហោ​ស្រព​សិល្បៈ​យុវ​ជន​ទូទាំង​ប្រទេស

ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៥

នា​ព្រឹក​ថ្ងៃ​ទី​១​៧​ ខែ​សី​ហា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៨.៣០​នាទី​នេះ​ នៅ​សាល​អង្គរ​វត្ត​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ មាន​រៀប​ចំ​ពិ​ធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ក្រុម​អ្នក​បង្កើត​ស្នា​ដៃ​សិល្បៈ​យុវ​ជន​ ក្រោម​អធិប​តីភាព​ ឯកឧត្តម ​ជុច ​ភឿន​ រដ្ឋលេខា​ធិការ​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ លោកជំទាវ ភឿង សកុណា ​រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ។

ចូល​រួម​ក្នុង​ឱកាស​នោះ​ ឯកឧត្តមរដេ្ឋលេខាធិការ ​មាន​សេច​ក្តី​រីក​រាយ​ដោយ​មាន​កិត្តិយស​បាន​មក​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គបណ្តុះ​បណ្តាល​អ្នក​បង្កើត​ស្នា​ដៃ​សិល្បៈ​យុវ​ជន​ សម្រាប់​បម្រើឲ្យ​ម​ហោ​ស្រព​សិល្បៈ​យុវ​ជន​ទូទាំង​ប្រទេស​ អប​អរសាទរ​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ លើក​ទី​១៨​ ឆ្នាំ​២០១៦ ​ខាងមុខ​ និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​ឯកឧត្តម ​លោកជំទាវ​ លោកគ្រូ​ អ្នកគ្រូ​ សាស្ត្រាចារ្យសិល្បៈ និងតំ​ណាង​បណ្តា​វិទ្យា​ល័យ​ សាក​លវិទ្យា​ល័យ ព្រម​ទាំង​សិស្សា​នុសិស្ស​ និង​ថ្នាក់​ដឹក​នាំ​មក​ពីបណ្តា​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ មន្ទីរ​អប់រំ​យុវ​ជននិង​កីឡា​រាជ​ធានី-​ខេត្ត ព្រម​ទាំង​បណ្តា​អង្គការ សមាគម​សិល្បៈ​ទាំង​អស់ ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ដែល​ជាជំហាន​មួយ​ថ្មី​ទៀត​ក្នុង​ដំណើរ​វឌ្ឍន​ភាព​របស់​ក្រសួង ស្រប​តាម​អនុ​សាសន៍​ណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេចអគ្គមហាសេនាបតីតេជោ ដែល​បាន​លើក​ឡើង​ក្នុង​ទិ​វាវប្បធម៌​ជាតិ ​៣មីនា លើក​ទី១៧ ឆ្នាំ២០១៥​ ក្នុង​គោល​បំ​ណង​បណ្តុះ​ឲ្យ​យុវជន​ខ្មែរ ជា​ពិ​សេស​សិស្ស​និស្សិត​ថ្នាក់​មធ្យម​ និង​ឧត្តម ដែល​ជា​ទំ​ពាំង​ស្នង​ឬស្សី​ និង​ជា​អ្នក​បន្ត​វេន​នោះ ឲ្យ​មាន​នូវ​ពុទ្ធិ​ស្តី​ពី​តម្លៃ​ពិត​នៃ​សិល្បៈ​វប្បធម៌​ជាតិ​យ៉ាង​ពិត​ប្រាកដ តាម​រយៈនេះ​ញ៉ាំង​ឲ្យ​ពួក​គេ​ចេះ​ស្រឡាញ់​ពេញ​ចិត្តចូល​រួម​ថែ​រក្សា ការពារ និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ឲ្យ​មាន​ភាព​ស្ថិត​ស្ថេ​រគង់​វង្ស​និង​វឌ្ឍន​ភាព ពោល​គឺ​មាន​សក្តានុ​ ពល​គ្រប់​គ្រាន់​ដើម្បី​ប្រឈម​ទប់​ស្កាត់​ចំពោះ​វប្បធម៌​អវិជ្ជ​មាន ដែល​ហូរ​ចូល​ពីខាង​ក្រៅមក។

ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្នុង​នាម​ឯកឧត្តម​ផ្ទាល់​សង្ឃឹម​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ​អាច​ប្រ​មូល​ផ្តុំ​ទៅ​ដោយ​ចំណេះដឹង​ដ៏ទូលំ​ទូលាយ​ខាងវិស័យ​តែង​និពន្ធ និង​បង្កើត​ស្នា​ដៃថ្មី ដែល​លោក​គ្រូ អ្នកគ្រូ និង​សាស្ត្រា​ចារ្យ​ប្រកប​ដោយ​បទ​ពិសោធន៍​ត្រូវ​បាន​អញ្ជើញ​មក​ពីបណ្តា​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ផ្ទេរ​ចំណេះ ជំនាញ​ជូន​បណ្តា​សិក្ខា​កាម​ទាំង​អស់​នូវ​មេ​រៀន​ល្អៗ ដែល​ជាអាវុធ​សម្រាប់​បំពាក់​ឲ្យ​អា​ជីប​ថ្មី​មួយ​ទៀត​សម្រាប់​ជី​វិត​អ្នកស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ ហើយ​សូម​សិក្ខា​កាម​ទាំង​អស់​ដែល​ជាសិស្ស និស្សិត និង​ជា​ធន​ធាន​យុវជន​ជំនាន់ថ្មី ត្រូវ​​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ស្តាប់​ក្រេប​យក​ចំណេះ​ដឹង​ទាំង​នេះ ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​ស្នា​ដៃសិល្បៈ​ឲ្យ​មាន​គុណភាព សម្រាប់​បម្រើការ​កំសាន្ត ការអប់រំ និង​ចេះប្រើ​ប្រាស់ធន​ធាន​សិល្បៈសម្រាប់​បម្រើ​ឲ្យ​សក្តា​នុពល​សេដ្ឋ​កិច្ច​ផង ហើយ​នឹង​ដើម្បី​ពង្រឹង​អត្ត​សញ្ញាណ​វប្បធម៌​ជាតិ​របស់​យើង​ផង ស្រប​តាមស្មារតី​ “រួមគិត រួមធ្វើ រួមការពារ” ដើម្បី​អនា​គត និងភាព​រុង​រឿង​នៃជាតិ​យើងទាំងមូល។

ជាទី​បញ្ច​ប់​ក្នុង​នាម លោកជំទាវរដ្ឋមន្ត្រី និង​ក្នុង​នាម​ឯកឧត្តម​ផ្ទាល់ សូម​ថ្លែង​អំណរ​គុណ​ជាថ្មី​ម្តង​ទៀត​ចំពោះ​វត្ត​មាន​របស់ ឯកឧត្តម លោកជំទាវ និង​សិក្ខាកា​​មទាំង​អស់ ដែល​មាន​វត្ត​មាននា​ពេល​នេះ និង​សូម​ជូន​ពរ ឯក​ឧត្តម លោកជំទាវ លោក លោកស្រី សិស្ស និស្សិត សមាជិក សមា​ជិកា​ទាំង​អស់​នៃ​វគ្គ​បណ្តុះ​បណ្តាល​នាពេល​នេះ សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំងឡាយ​បួន​ប្រការ​គឺ​: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ និង​សូមប្រកាស​បើកវគ្គបណ្តុះ​បណ្តាល​អ្នក​បង្កើត​ស្នាដៃសិល្បៈយុវជន​ ចាប់ពី​ពេលនេះ​តទៅ៕

ព័ត៌មានផ្សេងៗ