អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 266471 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9058705 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ចប្រជុំ​ការ​ងារ​រៀប​ចំ​កម្ម​វិធីសិក្សា​សាលា​មធ្យម​វិចិ​ត្រ​សិល្បៈ

ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពីថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៨​.៣០​នាទី​ព្រឹកទៅ នៅបន្ទប់​ព្រះវិហារ​នៃទីស្តី​ការ​ក្រសួង​វប្ប​ធម៌​និងវិ​​ចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ការ​ងារ​រៀប​ចំ​កម្ម​វិធីសិក្សា​សាលា​មធ្យម​វិចិ​ត្រ​សិល្បៈ ក្រោម​អធិបតីភាព លោកជំទាវរដ្ឋមន្ត្រី ក្រសួង​​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​មាន​ការអញ្ជើញ​ចូល​រួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកល​វិទ្យាធិការ ស.ភ.វ.ស. លោក លោកស្រី នាយិកា ប្រធាន អនុប្រធាន​នាយកដ្ឋាន លោកគ្រូ អ្នកគ្រូ​នៃសាលា​មធ្យម​វិចិត្រ​សិល្បៈ បាន​ប្រជុំ​ពិភាក្សា​លើការ​ងារ​រៀប​ចំកម្មវិធី​សិក្សា​សាលា​មធ្យម​វិចិត្រសិល្បៈ ក្នុង​គោល​បំណង​ជម្រុញ បង្កើន​ការអប់​រំលើ​វិស័យ​សិល្បៈឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់៕

ព័ត៌មានផ្សេងៗ