សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 19 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 266471 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9058338 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០៩:០០នាទីព្រឹក នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងសមាគមវប្បធម៌កម្ពុជា-អាល្លឺម៉ង់ ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងបំពេញតម្រូវការរបស់ប្រជាជនកម្ពុជានៅក្នុងនិងក្រៅប្រទេស ក្នុងការផ្តល់នូវជំនួយអន្តរវប្បធម៌ដល់បណ្តាសិល្បករដែលមកពីគ្រប់ផ្នែក (សិល្បៈចក្ខុ និងសម្តែង មធ្យោបាយផ្សព្វផ្សាយជាភាពយន្ត វីដេអូ អេឡិកត្រូនិក តន្ត្រីបុរាណ និងសហសម័យរបស់កម្ពុជានិងលោកខាងលិច) និងជួយជំរុញទឹកចិត្តរបស់ពួកគេឲ្យឈានដល់សក្តានុពលខ្ពស់បំផុតរបស់ខ្លួន។ លើកកម្ពស់ការអប់រំ (ការគ្រប់គ្រងពិព័រណ៌សិល្បៈ ការគ្រប់គ្រងវប្បធម៌) ការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងការជួយគាំទ្រយ៉ាងសកម្មដល់សិល្បករ លើកកម្ពស់ការអភិវឌ្ឍន៍សិល្បៈសហសម័យនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីតាំងពីព័រណ៌ក្នុងស្រុកនិងអន្តរជាតិ សិក្ខាសាលា គម្រោងសហគមន៍ កម្មវិធីជួបជុំសិល្បករ និងតាមរយៈការជួយឲ្យចម្រើនឡើងនូវទំនាក់ទំនងជាមួយវិចិត្រសាល អ្នកគ្រប់គ្រងពិព័រណ៌សិល្បៈ អង្គការរដ្ឋាភិបាល ក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ និងអន្តរជាតិ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>