សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 15 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237618 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9064088 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០៩:៣០នាទីព្រឹក នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រារព្ធពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ក្រោមអធិបតីភាព ឯកឧត្តម គង់ កន្តារ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោកស្រី កៅ ហាំង (Gao Hang) នាយិកាផ្នែកអភិវឌ្ឍសិទ្ធិអ្នកនិពន្ធនៃអង្គការកម្មសិទ្ធិបញ្ញាពីភពលោក (WIPO) ។
ចូលរួមក្នុងឱកាសនោះ ក្នុងនាមលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមឯកឧត្តមផ្ទាល់បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី កៅ ហាំង (Gao Hang)នាយិកាផ្នែកអភិវឌ្ឍសិទ្ធិអ្នកនិពន្ធនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសូមអបអរសាទរផងដែរ ចំពោះវត្តមានលោក Scot Morries នាយកសមាគមអ្នកសម្តែង និងជាប្រធានគណៈកម្មការអាស៊ីប៉ាស៊ីហ្វីកនៃសហព័ន្ធអន្តរជាតិសម្រាប់អង្គភាពអ្នកនិពន្ធ អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងនៃប្រទេសអូស្ត្រាលី និងលោកបណ្ឌិត លឹម ហេងហ្គី (Lim Heng Gee)សាស្ត្រាចារ្យសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ាប្រទេសម៉ាឡេស៊ី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកផ្តល់បទឧទ្ទេសនាម និងធ្វើបទបង្ហាញស្តីពីសារៈសំខាន់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនាឱកាសនេះ។ ជាមួយនេះផងដែរ ក្នុងនាមលោកជំទាវរដ្ឋមន្ត្រីផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តួចផ្តើមរបស់លោកស្រី កៅ ហាំង និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ ដែលបានសហការជួយឧបត្ថម្ភថវិកា ដើម្បីដំណើរការសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅពេលនេះ និងសូមថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះចំពោះវត្តមានលោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ជាមន្ត្រីរាជការ និស្សិត សិល្បករ ផលិតករ អ្នកនិពន្ធ និងម្ចាស់សិទ្ធិ ដែលបានអញ្ជើញមកចូលរួមដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងការអភិវឌ្ឍសិទ្ធិអ្នកនិពន្ធរបស់បណ្តាប្រទេសជឿនលឿននៅលើពិភពលោក ដែលគណៈវាគ្មិននឹងធ្វើបទបង្ហាញបកស្រាយពន្យល់នាពេលខាងមុខបន្តិចទៀតនេះ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមឯកឧត្តមផ្ទាល់ មានជំនឿជឿជាក់ថា៖ ឆ្លងតាមរយៈប្រធានបទទាំងប្រាំបួន ដែលគណៈវាគ្មិននឹងបកស្រាយជូនក្នុងរយៈពេលពីរថ្ងៃនេះ លោក លោកស្រី អ្នកនាងកញ្ញាសិក្ខាកាមទាំងអស់ ពិតជានឹងទទួលបាននូវចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដែលជាគន្លឹះសម្រាប់អនុវត្តសិទ្ធិឲ្យទទួលបានលទ្ធផលល្អ និងលើកទឹកចិត្តអ្នកនិពន្ធ ផលិតករ សិល្បករ ដែលជាម្ចាស់សិទ្ធិឲ្យខិតខំបង្កើតនិងផលិតស្នាដៃវប្បធម៌ថ្មីៗទៀត និងរួមគ្នាទប់ស្កាត់រាល់ការរំលោភបំពានសិទ្ធិស្នាដៃរបស់ខ្លួន និងសូមជូនពរចំពោះគណៈវាគ្មិន ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងសិក្ខាកាមទាំងអស់ជួបតែសេចក្តីសុខគ្រប់ពេលវេលា និងទទួលបានជោគជ័យកុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលចាប់ពីពេលនេះតទៅ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>