អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 17 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 266471 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9058333 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិ​ធី​ចុះ​ហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង រដ្ឋា​ភិបាល​នៃ​សា​ធារណ​រដ្ឋប្រជា​មានិត​ចិន​ស្តី​ពី ការ​ទប់​ស្កាត់ ការ​លួច ការ​ជីក​កកាយ និង​ការ​នាំ​ចេញ​និង​នាំ​ចូល​នូវ​សម្បត្តិ​វប្ប​ធម៌​ដោយ​ខុស​ច្បាប់

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥:៣០​នាទី​រសៀល នៅ​ទីស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​រៀប​ចំ​ពិ​ធី​ចុះ​ហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង រដ្ឋា​ភិបាល​នៃ​សា​ធារណ​រដ្ឋប្រជា​មានិត​ចិន​ស្តី​ពី ការ​ទប់​ស្កាត់ ការ​លួច ការ​ជីក​កកាយ និង​ការ​នាំ​ចេញ​និង​នាំ​ចូល​នូវ​សម្បត្តិ​វប្ប​ធម៌​ដោយ​ខុស​ច្បាប់ ក្រោម​អធិប​តីភាព លោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រីក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង ឯកឧត្តម  លី សៀវជា (Li Xiaojie) អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌​នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មានិត​ចិន ក្នុងគោល​បំណង​លើក​តម្កើង​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភា​គី​លើ​វិស័យ​ការ​ពារ​សម្បត្តិ​វប្បធម៌ ក្នុង​ការ​ផ្តល់​នូវ​សារៈ​សំ​ខាន់​ដល់​ការ​រឹត​ចំណង​ទាក់​ទង​ឲ្យកាន់​តែ​ជិត​ស្និទ្ធ និង​កាន់​តែ​នាំ​មក​នូវ​ប្រសិទ្ធ​ភាព​ដល់ការ​បំពេញ​បេសក​កម្ម​ក្នុង​ការ​ការ​ពារ​បេតិក​ភណ្ឌវប្បធម៌​របស់​មនុស្ស​ជាតិ និង​ការ​ការ​ពារ​ពីអំ​ពើ​នៃ​ការ​លួច ការ​ជីក​កកាយ និង​ការ​នាំចេញ​និង​នាំ​ចូល​សម្បត្តិ​វប្បធម៌​ដោយ​ខុស​ច្បាប់ ជា​ពិ​សេស​ទង្វើ​ដែល​លួច​ប្លន់​យក​ចេញពី​​ស្ថានីយបុរាណ​វត្ថុ និង​ស្ថានីយ​បុរាណ​វត្ថុ​ដែល​នៅ​ក្រោម​ដី ហើយ​និង​តម្លៃ​ខាង​ប្រវត្តិ​សាស្ត្រ​នៃ​វប្បធម៌​ផ្សេងៗ​ទៀត ដែល​រង​ការ​គំរាម​កំហែង​ដល់បេតិក​ភណ្ឌវប្ប​ធម៌​របស់​មនុស្ស​ជាតិ៕

ព័ត៌មានផ្សេងៗ