សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 93 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384731 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062485 នាក់
ថ្ងៃ សុក្រ ទី ០៩ ខែ តុលា ឆ្នាំ ២០១៥
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៥:៣០នាទីរសៀល នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីបិទ “វគ្គបណ្តុះបណ្តាលវិធីសាស្ត្រការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ចូលរួមក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ ការធ្វើបញ្ជីសារពើភណ្ឌ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុតមួយ សំដៅធានានូវការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ដូចមានចែងយ៉ាងច្បាស់នៅក្នុងអនុសញ្ញាអង្គការយូណេស្កូឆ្នាំ២០០៣ ស្តីពី ការការពារបេតិកភណ្ឌវប្បធម៌រូបី។ ទន្ទឹមនឹងនេះ យើងក៏ត្រូវយកចិត្តទុកដាក់ដល់អ្នកដែលមានចំណេះជំនាញក្នុងវិស័យបេតិកភណ្ឌវប្បធម៌រូបី ឲ្យពួកគាត់អាចបន្តការអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងផ្ទេរចំណេះដឹងទាំងនេះទៅអ្នកជំនាន់ក្រោយ ដែល សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថា «យើងមិនត្រូវឲ្យចំណេះដឹងលើវិស័យវប្បធម៌ជាតិយើង រលាយបាត់ទៅជាមួយនឹងមរណភាពរបស់សិល្បករចាស់ទុំនោះទេ»។ ដូច្នេះ ត្រូវយកចិត្តទុកដាក់បង្កើត ថែរក្សា និងលើកទឹកចិត្តដល់មរតកមនុស្សរស់លើវិស័យវប្បធម៌ ដើម្បីឲ្យពួកគាត់ជួយថែរក្សា និងផ្ទេរចំណេះដឹងរបស់ពួកគាត់ទៅជំនាន់ក្រោយ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមលោកជំទាវផ្ទាល់ សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗថែមទៀត ពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីយកទៅអនុវត្តការងារជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន និងជួយចែករំលែកចំណេះដឹងទាំងនេះទៅអ្នករួមការងារ សំដៅរួមគ្នាអនុវត្តគម្រោងចុះបញ្ជីសារពើភណ្ឌ ឲ្យទទួលបានជោគជ័យជូនជាតិមាតុភូមិយើង និងសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ លោក លោកស្រី អង្គភាពពាក់ព័ន្ធ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ អង្គការសមាគម និងវិស័យឯកជន ជាពិសេសអង្គការយូណេស្កូ ក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិនៅកម្ពុជា ក្នុងទិសដៅ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីការអភិរក្សប្រកបដោយចីរភាព»។
មុននឹងបញ្ចប់ ក្នុងនាមឯកឧត្តមផ្ទាល់ សូមគាំទ្រនិងជំរុញលើកទឹកចិត្តឲ្យមន្ត្រីជំនាញទាំងអស់ ជាពិសេសអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាយកដ្ឋានជំនាញ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ត្រូវបន្តខិតខំប្រឹងប្រែងជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌អរូបី ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន ដែលជាអ្នកប្រតិបត្តិបេតិកភណ្ឌអរូបីទាំងនោះ ដើម្បីទុកជាឯកសារទៅអនាគត សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយ ការអប់រំ និងការផ្ទេរបន្តទៅអ្នកជំនាន់ក្រោយ។
ជាទីបញ្ចប់ សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សូមទទួលបានសេចក្តីសុខ និងជោគជ័យគ្រប់ប្រការ និងសូមប្រកាសបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រនៃការចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌អរូបី» នៅពេលនេះ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>