អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384636 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062390 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​រៀប​ចំ​ការ​ប្រឡង​សំណួរ-ចម្លើយសម្រាប់​ការ​ប្រ​ឡង​មហោ​ស្រព​យុវ​ជន​ទូទាំង​ប្រទេស​​ ឆ្នាំ​ទី២

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​០៦​ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៨​:៣០នាទី​ព្រឹក​ទៅ​ នៅ​បន្ទប់​អប្សរា​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​រៀប​ចំ​ការ​ប្រឡង​សំណួរ-ចម្លើយ​ក្រោម​អធិបតី​ភាព​ឯកឧត្តម ចំរើន វ៉ាន់ថា អនុ​ប្រធាន​អចិន្ត្រៃយ៍​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯក​ឧត្តម លោក​ជំ​ទាវ​ទី​ប្រឹក្សា​ក្រ​សួង លោក លោកស្រី​ អគ្គ​នាយករង ប្រធាន អនុ​ប្រធាន​នាយ​កដ្ឋាន​ សមាជិក​នៃ​ក្រុម​ការ​ងារ​ខាង​លើ បាន​ប្រ​ជុំ​ពិភាក្សា​លើ​ការ​រៀប​ចំ​វិញ្ញា​សារ​សំណួរ-ចម្លើយ សម្រាប់​ការ​ប្រ​ឡង​មហោ​ស្រព​យុវ​ជន​ទូទាំង​ប្រទេស​​ ឆ្នាំ​ទី២ អបអរ​សាទ​រទិ​វា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៨ ឆ្នាំ២០១៦៕

 

ព័ត៌មានផ្សេងៗ